វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថាអឺរ៉ុបមានមហិច្ឆតាច្បាស់លាស់ក្នុងការធ្វើនុយក្លេអ៊ែរនិយម និងធ្វើយោធានិយម ដោយពួកគេធ្វើអត្ថាធិប្បាយពីសេចក្តីរាយការណ៍របស់កាសែតPolitico ថា មេដឹកនាំបារាំង និងប៉ូឡូញបានពិភាក្សាលើការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគនា។ប្រទេសបារាំងដែលជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់របស់សហភាពអឺរ៉ុបកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចូលសម្ព័ន្ធមិត្ត ទៅក្នុងអាវុធនុយក្លេអ៊ែរដ៏គួរឲ្យញញើតរបស់ខ្លួន។អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថាកិច្ចខិតខំប្រឹងប្រែងបែបនេះមិនរួមចំណែកដល់ស្ថិរភាពនៅលើទ្វីបអឺរ៉ុបនោះទេ ។

លោកបន្តថា ពួកយើងត្រូវពិនិត្យមើលព័ត៌មានលម្អិតពាក់ព័ន្ធនឹងអាវុធជាក់លាក់អ្វីខ្លះដែលកំពុងត្រូវបានពិភាក្សានិងនៅក្នុងប្រទេសណាខ្លះ ប៉ុន្តែវាពិតជាបានបង្ហាញយ៉ាងច្បាស់ពីការជំរុញរបស់អឺរ៉ុបឆ្ពោះទៅរកយោធានិយមនិងអាវុធនុយក្លេអ៊ែរនិយមបន្ថែមទៀត ។ នេះមិនរួមចំណែកដល់ស្ថិរភាព ឬភាពអាចព្យាករបាននៅទ្វីបអឺរ៉ុបនោះទេ៕
