អ្នកនាំពាក្យក្រសួង បានប្រាប់សារព័ត៌មាន TASS ថា យន្តហោះមួយគ្រឿងរបស់ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ទីក្រុងបេរូត។
អ្នកនាំពាក្យរូបនេះ បាននិយាយថា៖«ស្របតាមការណែនាំរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបានរៀបចំការដឹកជញ្ជូនជំនួយមនុស្សធម៌ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៃសាធារណរដ្ឋលីបង់ដែលរងផលប៉ះពាល់ដោយជម្លោះយោធា។ យន្តហោះ IL-76 របស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី នឹងដឹកជញ្ជូនទំនិញមនុស្សធម៌ដែលមានទម្ងន់សរុបជាង ២៧តោន»។
ទំនិញទាំងនោះ រួមមានរោងចក្រថាមពលចល័ត ស្បៀងអាហារ តង់ ភួយ ពូក និងខ្នើយ៕