លោក Ali Abdollahi មេបញ្ជាការនៃទីបញ្ជាការកណ្តាល Khatam al-Anbiya នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា យោធាអ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបសមស្រប ប្រសិនបើសហរដ្ឋអាមេរិករំលោភលើកាតព្វកិច្ចបទឈប់បាញ់របស់ខ្លួន។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងឆ្លើយតបសមាមាត្រទៅនឹងការរំលោភបំពានបទឈប់បាញ់ណាមួយ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ "ទ្វេភាគី" ជាមួយអ៊ីរ៉ង់។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំនៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី ១១ ខែមេសា។ គណៈប្រតិភូអ៊ីរ៉ង់ំ ត្រូវបានដឹកនាំដោយប្រធានសភា លោក Mohammad Bagher Ghalibaf ខណៈដែលអនុប្រធានាធិបតី JD Vance បានដឹកនាំគណៈប្រតិភូអាមេរិក។ ទាំងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បាននិយាយបន្ទាប់ពីការចរចាថា មិនមានកិច្ចព្រមព្រៀងណាមួយអំពីការស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះជម្លោះត្រូវបានសម្រេចនោះទេ ដោយសារតែមានការមិនចុះសម្រុងគ្នាច្រើន៕