រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបជួបជុំគ្នា ដើម្បីពិភាក្សាពីវិបត្តិអ៊ីរ៉ង់ និងអ៊ុយក្រែន

2026/04/22 03:41:24 am        87

 រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប នឹងជួបជុំគ្នានៅប្រទេសលុចសំបួ ដើម្បីពិភាក្សាពីវិបត្តិអ៊ីរ៉ង់ និងបញ្ហាសង្រ្គាមអ៊ុយក្រែន ។

 ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Kaja Kallas និយាយថា លោកស្រីរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ(ស្មើនឹង ១០៥,៩៤ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន នៅថ្ងៃពុធស្អែកនេះ ។

 លោកស្រីនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ មុនជំនួបរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរថា ពួកយើងរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមាននៅថ្ងៃស្អែកនេះ លើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ។ អ៊ុយក្រែនពិតជាត្រូវការប្រាក់កម្ចីនេះ ហើយវាគឺជាសញ្ញាមួយផងដែរថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានទេ ។

 បរាជ័យនៅការបោះឆ្នោតក្នុងខែនេះរបស់នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ដែលជាបច្ចាមិត្តសហភាពអឺរ៉ុបដ៏រឹងរូសបំផុតរបស់អ៊ុយក្រែន អាចនឹងត្រួសត្រាយផ្លូវសម្រាប់ប្រាក់កម្ចីដែលទីក្រុងគីវ ត្រូវការបន្ទាន់ ដើម្បីបន្តសង្រ្គាមជាមួយរុស្ស៊ី ។ ប្រាក់កម្ចីនេះ ត្រូវបានយល់ព្រមដំបូងដោយរដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់កាលពីខែធ្នូ ឆ្នាំមុន ។

 មុនជំនួបរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួនេះដែរ រដ្ឋមន្រ្តីការបរទេសបែលហ្ស៊ិកលោក Maxime Prevot និយាយថា សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់ ពិតជាមិនអាចទទួលយកបានទំាងស្រុង ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        5
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        63
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm