
ក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Witwatersrand បានរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស ។
វាគឺជានវានុវត្តន៍មួយដែលអាចមានប្រយោជន៍ដល់និស្សិត Philasande Shangeដែលរស់នៅក្នុងទីក្រុង Johannesburg ។
និស្សិត Shange ដែលមានជំងឺហឺត និយាយថា រូបគេពិតជាមិនអាចគ្រប់គ្រងផ្លូវដង្ហើមរបស់ខ្លួនបាននោះទេ រូបគេមិនអាចដកដង្ហើមបានស្រួលម្តងណាទេ ។
និស្សិត Shangeនិយាយទៀតថា គាត់កើតជំងឺក្អកកាលពីខែកុម្ភៈ និងខែមីនា ស្របពេលដែលកង្វក់បរិយាកាសឡើងដល់កម្រិតខ្ពស់នៅទីក្រុង Johannesburg ដែលជាទីក្រុងមានបំផុតរបស់អាហ្វ្រិកខាងត្បូង ។
ទីក្រុង Johannesburg ស្ថិតនៅជិតអណ្តូងរ៉ែធ្យូងថ្ម ហើយក្លិនស្ពាន់ធ័រ តែងតែបំភាយនៅក្នុងខ្យល់ ។ អណ្តែងរ៉ែធ្យូងថ្មនេះ បានជួលកម្មកររាប់ម៉ឺននាក់ ហើយនិងផ្តល់ ៣ភាគ៤នៃអគ្គិសនីរបស់អាហ្វ្រិកខាងត្បូង ។
រដ្ឋមន្រ្តីក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូងលោក Willie Aucamp បានសន្មតថា ក្លិនស្អុយនេះបណ្តាលមកពីការបំភាយឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វីតពីការរុករករ៉ែ និងប្រតិបត្តិការឧស្សាហកម្មនៅភាគខាងកើតនៃទីក្រុង Johannesburg ៕