
យោងតាមប្រភពសន្តិសុខសមុទ្រកាលពីថ្ងៃចន្ទ បានឲ្យដឹងថា នាវាកុងតឺន័រ Touska ដោតទង់ជាតិអ៊ីរ៉ង់ដែលត្រូវបានរឹបអូសបានដោយកងកម្លាំងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទំនងជាមានទំនិញប្រើបាន ២មុខ ទាំងយោធា និងស៊ីវិល ។
នាវាកុងតឺន័រខ្នាតតូចមួយគ្រឿងនេះ គឺជាផ្នែកមួយនៃក្រុមហ៊ុនដឹកជញ្ជូនរបស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ដែលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា នាវិករបស់នាវា Touska មិនអនុវត្តតាមការព្រមានម្តងហើយម្តងទៀត អំឡុងពេលជាង ៦ម៉ោង ហើយនាវាមួយគ្រឿងនេះ បានបំពានការបិទច្រករបស់សហរដ្ឋអាមេរិក ។
ប្រភពសន្តិសុខដែលសុំមិនបញ្ចេញឈ្មោះ និយាយថា ការវាយតម្លៃដំបូងរបស់ពួកគេបានឲ្យដឹងថា នាវាមួយគ្រឿងនេះ ដឹកទំនិញប្រើប្រាស់បាន ២មុខ ក្រោយធ្វើដំណើរមកពីអាស៊ី ។
ខណៈពេលនោះដែរ ក្រសួងការបរទេសអ៊ីរ៉ង់ ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយ ៕