នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ

2026/04/22 04:13:25 am        59

នាយអគ្គសេនាកងទ័ពរុស្ស៊ីលោក Valery Gerasimov និយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋនាថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ីដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែន មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ហើយកំពុងរុលទៅមុខគ្រប់ទិសដៅ ។

លោក Gerasimov និយាយថា ចាប់តាំងពីដើមឆ្នាំនេះរហូតមក ទីតាំងឈរជើង ៨០កន្លែង និងទឹកដីជាង ១.៧០០គ.មក្រឡា បានស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយើង ។ ការរំដោះសាធារណរដ្ឋប្រជាមានិត Luhansk ត្រូវបានបញ្ចប់ទាំងស្រុង ។

លោកថា អំឡុងខែមីនា-មេសា កងកម្លាំងរុស្ស៊ី ដណ្តើមគ្រប់គ្រងបានទីតាំងឈរជើង ៣៤កន្លែង ហើយនិងទឹកដីសរុប ៧០០គ.មក្រឡា ។ 

ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ (UN) បានព្រមានអំពីការកើនឡើងគួរឲ្យព្រួយបារម្ភនូវការប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលគ្មានដំណើរការការទូតសំខាន់ ខណៈដែលហានិភ័យនៃជម្លោះ ដែលកាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រងបាន កំពុងលេចចេញជារូបរាងកាន់តែធំឡើង ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបញ្ហាអ៊ុយក្រែនកាលពីថ្ងៃចន្ទ លោក Khaled Khiari ជំនួយការអគ្គលេខាធិការ UN ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា ចាប់តាំងពីពួកយើងបានរាយការណ៍ជូនក្រុមប្រឹក្សាលើកចុងក្រោយ អំពីការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែន ពួកយើងបានឃើញការកើនឡើងគួរឲ្យព្រួយបារម្ភនៃការប្រយុទ្ធគ្នា ខណៈពេលដែលមិនមានដំណើរការការទូតសំខាន់ឡើយ ។ ការវាយប្រហាររបស់រុស្ស៊ី នៅតែបន្តមានកាន់តែខ្លាំងឡើងៗ ដោយមានការកើនឡើងនូវការសា្លប់ និងរបួសជនស៊ីវិល ក៏ដូចជាការបំផ្លិចបំផ្លាញ នៅទូទាំងអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm