
ជនអន្តោប្រវេសន៍គ្មានឯកសារដែលសង្ឃឹមថានឹងទទួលបានឯកសារអេស្ប៉ាញដាក់ពាក្យសម្រាប់កម្មវិធីលើកលែងទោសនិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុង ស្ថិតនៅទីក្រុងភាគខាងត្បូង Almeria ។
រុំភួយ និងកាន់ឯកសារក្នុងដៃ ជនអន្តោប្រវេសន៍រាប់សិបនាក់ បានរង់ចាំពេញមួយយប់ក្រោមអាកាសធាតុត្រជាក់ ដើម្បីទទួលបានវិញ្ញាបនបត្រភាពងាយរងគ្រោះ និងការចុះបញ្ជីក្រុង ដែលជាតម្រូវការជាមុនសម្រាប់ការដាក់ពាក្យសុំធ្វើនិយតកម្ម ។
អ្នកស្រី Tatiana Preciado ដែលជាពលរដ្ឋវ័យ ២៨ឆ្នាំមួយរូបមកពីកូឡុំប៊ី និយាយថា ពួកយើងបានមកដល់ទីនេះ កាលពីយប់មិញវេលាម៉ោង ១០ និង ៣០នាទី ហើយមានមនុស្សច្រើនណាស់ ។
អ្នកស្រីបន្តថា ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង ប៉ុន្តែពួកយើងបានយកខ្នើយ កន្ទេល ភួយមកជាមួយ ដើម្បីទទួលបានភាពកក់ក្តៅ ។
សម្រាប់អ្នករង់ចាំពេញមួយយប់ ដូចជាលោក Andrea Perez មកពីប្រទេសវេណេស៊ុយអេឡា ការធ្វើឲ្យស្របច្បាប់ស្ថានការរបស់ពួកគេ គឺនឹងទទួលបានស្ថិរភាព និងសមត្ថភាពធ្វើការដោយស្របច្បាប់ និងរួមចំណែកយ៉ាងពេញលេញនៅក្នុងសង្គមអេស្ប៉ាញ ៕