
អ្នកស្រី Rahila Begum គឺជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ ព្យាយាមសម្រាកនៅលើកន្ទេលក្នុងខ្ទមកំសត់នៅប្រទេសបង់ក្លាដែស ។ រុំភួយដោយសារមានជំងឺគ្រុនក្តៅ អ្នកស្រីនៅមិនទាន់ជាសះស្បើយនៅឡើយទេ ក្រោយចំណាយពេល ២ថ្ងៃ រសាត់អណ្តែតនៅក្នុងសមុទ្រអាន់ដាម៉ាន់ កាលពីដើមខែមេសា ។
អ្នកស្រី Begum និយាយថា ពេលដែលទូកលិក គាត់បានតោងបន្ទះក្តារមួយ ដែលធ្វើឲ្យគាត់អាចអណ្តែតក្នុងទឹកបានរយៈពេល ២ថ្ងៃ ។
គាត់បន្តថា កម្លាំងរបស់គាត់កាន់តែខ្សោយទៅៗ បន្ទះក្តារបានរសាត់អណ្តែតទៅឆ្ងាយ ទុកឲ្យគាត់នៅក្នុងទឹកជ្រៅតែម្នាក់ឯង គាត់បានបួងសួងដល់ព្រះអល់ឡោះឲ្យសង្រ្គោះជីវិតគាត់ ។ ការបួងសួងឪពុកម្តាយរបស់គាត់នៅជាមួយគាត់ អព្ភូតហេតុរបស់ព្រះអល់ឡោះ នាវាក៏បានមកសង្រ្គោះគាត់ ។
អ្នកស្រី Begum សង្ឃឹមថា នឹងរត់ភៀសខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ី តែផ្ទុយទៅវិញគាត់ស្ថិតក្នុងចំណោមអ្នករស់រានប៉ុនា្មននាក់ប៉ុណ្ណោះ ក្នុងឧបទ្ទេវហេតុលិចទូកដែលបណ្តាលឲ្យមនុស្សប្រហែល ២៥០នាក់ ស្លាប់ ។
អ្នកស្រីស្ថិតនៅក្នុងចំណោមជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលបានធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ ដើម្បីគេចចេញពីស្ថានភាពលំបាកក្នុងជំរំនៅប្រទេសបង់ក្លាដែស ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ព្យាយាមស្វែងរកជីវិតល្អប្រសើរជាងនេះ នៅតាមប្រទេសជាច្រើនដូចជានៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ៕