អឺរ៉ុប សម្លឹងមើលជម្រើសនានា ខណៈជម្លោះនៅអ៊ីរ៉ង់គំរាមដល់កង្វះប្រេងឥន្ធនៈយន្តហោះ

2026/04/22 08:46:48 am        79

សហភាពអឺរ៉ុប កំពុងពិចារណាលើការនាំចូលប្រេងឥន្ធនៈយន្តហោះពីសហរដ្ឋអាមេរិក ខណៈខ្លួនសម្លឹងមើលលើជម្រើសនានា ក្នុងពេលមានវិបត្តិផ្គត់ផ្គង់ដោយសារតែជម្លោះនៅអ៊ីរ៉ង់។

ទោះបីជាមានសម្ពាធកើនឡើងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះនៅក្នុងសហភាពអឺរ៉ុបក៏ដោយ ក៏ពុំមានភស្តុតាងណាមួយនៃ «កង្វះពិតប្រាកដ» នៃប្រេងឥន្ធនៈយន្តហោះនាពេលបច្ចុប្បន្ននោះដែរ ហើយការលុបចោលជើងហោះហើរជាច្រើនមិនត្រូវបានគេរំពឹងទុកនៅរដូវក្តៅនោះទេ នេះបើតាមការអះអាងរបស់ស្នងការដឹកជញ្ជូន។

បំណងរបស់មន្ត្រីសហភាពអឺរ៉ុប ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភបានកើតឡើងក្នុងពេលមានការបន្តបិទច្រកសមុទ្រ Hormuz ដែលជាធម្មតាជាច្រកឆ្លងកាត់សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោក ដែលបានបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅទូទាំងពិភពលោក។

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បាននិយាយថា អឺរ៉ុប «មាននៅសល់ប្រេងឥន្ធនៈយន្តហោះប្រហែល៦សប្តាហ៍ទៀត» ដោយបានព្រមានអំពីការលុបចោលជើងហោះហើរដែលអាចកើតមានក្នុងពេល «ឆាប់ៗនេះ» ប្រសិនបើការផ្គត់ផ្គង់ប្រេងនៅតែត្រូវបានផ្អាកដោយសារតែសង្គ្រាម។

ស្នងការដឹកជញ្ជូន បាននិយាយថា ស្តុកកំពុង «ស្ថិតនៅក្រោមសម្ពាធ» នៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប ប៉ុន្តែបាននិយាយថា សហភាពអឺរ៉ុបកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយទីផ្សារកំពុងឆ្លើយតបទៅនឹងសម្ពាធ និងពុំមានសញ្ញានៃការរាំងស្ទះនៅឡើយទេ។ ស្នងការដឹកជញ្ជូន ទទួលស្គាល់ថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានលុបចោលជើងហោះហើរ ប៉ុន្តែបានអះអាងថា វាគឺដោយសារតែតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ពុំមែនដោយសារតែកង្វះការផ្គត់ផ្គង់ទេ។

អត្ថបទដែលទាក់ទង

កូរ៉េខាងជើង ត្រូវបានគេនិយាយថាកំពុងសាងសង់ផ្លូវយោធានៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង
2026/04/22 08:58:15 am        1
មេដឹកនាំកោះតៃវ៉ាន់ លុបចោលទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ដោយសារតែសម្ពាធរបស់ប្រទេសចិន
2026/04/22 08:55:59 am        1
ក្រុមប្រឆាំងមីយ៉ាន់ម៉ាស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធគ្មានឥទ្ធិពលពីយោធា ខណៈរបបសឹកទុកពេល១០០ថ្ងៃសម្រាប់ការចរចាសន្តិភាព
2026/04/22 08:53:39 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លីគនារី នឹងបើកការប្រកួតរដូវកាលថ្មី ចុងសប្ដាហ៍នេះ ជាមួយរូបមន្ដថ្មី

2026/04/22 09:51:43 am
​និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនខ្ពស់ជាលំដាប់ ខណៈគិតត្រឹមខែមីនានេះ បាន​ចុះ​បញ្ជីសរុបកើនដល់ជាង ១ម៉ឺន៦ពាន់គ្រឿង
2026/04/22 09:36:17 am
​កូរ៉េខាងជើង ត្រូវបានគេនិយាយថាកំពុងសាងសង់ផ្លូវយោធានៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង
2026/04/22 08:58:15 am
​មេដឹកនាំកោះតៃវ៉ាន់ លុបចោលទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ដោយសារតែសម្ពាធរបស់ប្រទេសចិន
2026/04/22 08:55:59 am
​ក្រុមប្រឆាំងមីយ៉ាន់ម៉ាស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធគ្មានឥទ្ធិពលពីយោធា ខណៈរបបសឹកទុកពេល១០០ថ្ងៃសម្រាប់ការចរចាសន្តិភាព
2026/04/22 08:53:39 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/21 05:27:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/20 04:46:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am