ក្រុមប្រឆាំងមីយ៉ាន់ម៉ាស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធគ្មានឥទ្ធិពលពីយោធា ខណៈរបបសឹកទុកពេល១០០ថ្ងៃសម្រាប់ការចរចាសន្តិភាព

2026/04/22 03:53:39 pm        141

រដ្ឋាភិបាលគាំទ្រដោយយោធារបស់សហភាពមីយ៉ាន់ម៉ាបានអញ្ជើញក្រុមប្រដាប់អាវុធប្រឆាំងឱ្យចូលរួមការចរចាសន្តិភាព ប៉ុន្តែក្រុមឧទ្ទាមសំខាន់ៗពីរបានបដិសេធការផ្តល់ជូននេះភ្លាមៗ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកប្រធានាធិបតី Min Aung Hlaing ជាឧត្តមសេនីយ៍ដែលបានដឹកនាំរដ្ឋប្រហារកាលពីប្រាំឆ្នាំមុន នាំឱ្យមានសង្គ្រាមស៊ីវិលនោះ បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោកចង់ឱ្យក្រុមឧទ្ទាមដែលមិនទាន់បានយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ ចូលរួមការចរចាក្នុងរយៈពេល១០០ ថ្ងៃ។

លោកថា សម្រាប់ក្រុមដែលមិនទាន់ចូលរួមក្នុងការសន្ទនា និងការចរចា ពួកលោកក៏អញ្ជើញពួកគេឱ្យចូលរួមក្នុងការពិភាក្សាត្រឹមថ្ងៃផុតកំណត់ចុងក្រោយនៃថ្ងៃទី៣១កក្កដា២០២៦នេះ ផងដែរ ដោយលើកឡើងពីក្រុមប្រឆាំងដែលធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ទូទាំងប្រទេស (NCA) មុនពេលរដ្ឋប្រហារឆ្នាំ ២០២១។

ក្រុមសហភាពជាតិការ៉ែន (Karen National Union )បានបដិសេធការផ្តល់ជូននេះភ្លាមៗ។ អ្នកនាំពាក្យមួយរូប បានកត់សម្គាល់ថា ក្រុមនេះបានដកខ្លួនចេញពី NCA បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ហើយមិនមានគម្រោងវិលត្រឡប់ទៅរកការចរចា ឬដើរតាមមាគ៌ា NCA វិញទេ។លោក Salai Htet Ni អ្នកនាំពាក្យរបស់ក្រុម Chin National Front និយាយថា ក្រុមរបស់លោកកំពុងស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធមួយដែលគ្មានឥទ្ធិពលពីយោធា។ 

លោកថា ដោយសារពួកលោកកំពុងប្រយុទ្ធប្រឆាំងនឹងសមរភូមិនយោបាយយោធា នៅពេលនេះ ពួកលោកគ្មានអ្វីត្រូវពិភាក្សាជាមួយអ្នកដែលបច្ចុប្បន្នហៅខ្លួនឯងពេញៗមាត់ថាជា រដ្ឋបាល បន្ទាប់ពីគ្រាន់តែផ្លាស់ប្តូររូបរាងរបស់ពួកគេពីយោធានោះទេ។

គួររម្លឹកថាលោក Min Aung Hlaing ត្រូវបានជ្រើសតាំងដោយសភាជាប្រធានាធិបតីកាលពីដើមខែនេះ បន្ទាប់ពីអ្វីដែលក្រុមអ្នករិះគន់ហៅថាការបោះឆ្នោតក្លែងក្លាយដែលត្រូវបានបង្កើតឡើងដើម្បីរក្សាការក្លែងបន្លំអំណាចរបស់យោធានៅពីក្រោយស្រទាប់នៃលទ្ធិប្រជាធិបតេយ្យ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm