ក្រុមដែលទើបបង្ហាញខ្លួនដំបូងនៅក្របខណ្ឌក្លិបកំពូលអាស៊ីឆ្នាំនេះ Machida Zelvia របស់ជប៉ុន បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ AFC Champions League Elite ហើយក្រោយជ័យជំនះ ១-០ លើក្រុមអារ៉ាប់រួម Shabab Al-Ahli។
Yuki Soma ស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់ឱ្យ Machida Zelvia តែការប្រកួតបញ្ចប់ទៅដោយភាពចម្រូងចម្រាស។
Guilherme Bala ជាអ្នកស៊ុតបញ្ចូលទីតាមស្មើឱ្យ Shabab Al-Ahli នៅម៉ោងបន្ថែមបង្គ្រប់ចុងក្រោយ តែបាល់នេះមិនត្រូវបានផ្តល់ឱ្យ ក្រោយការពិនិត្យមើល VAR ឡើងវិញ។
មិនផ្តល់ឱ្យដោយសារ ការផ្លាស់ប្តូរកីឡាករបម្រុងរបស់ Machida Zelvia មិនទាន់រួចរាល់។
ការសម្រេចចិត្តនេះធ្វើឱ្យ Shabab Al-Ahli មិនសប្បាយចិត្ត និងដើរចេញពីទីលានក្រោយចប់ការប្រកួតទាំងកំហឹង។
ជ័យជំនះនេះធ្វើឱ្យ Machida Zelvia ឡើងវគ្គផ្តាច់ព្រ័ត្រជួបក្រុមការពារជើងឯក Al-Ahli របស់ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕ អត្ថបទ៖ នាង សុភាវុធ


