អ្នកសម្របសម្រួ UN៖ កម្ពុជាផ្តល់ភាពជាដៃគូដ៏ល្អជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ

2022/04/07 12:06:07 pm        949

ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានវាយតម្លៃថា កម្ពុជា បានផ្ដល់ភាពជាដៃគូដ៏ល្អ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ និងបានសន្យាថា ប្រព័ន្ធអង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជា។

លោកជំទាវ ប៉ូលីន ថាមីស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំ​ប្រទេសកម្ពុជា ​ក្នុងពេលចូលជួបសំដែងការគួរសម ​និង​ជម្រាបលា ​សម្ដេច​តេជោ ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសានេះ បានវាយតម្លៃថា ក្នុង​អាណត្តិ​ការងារ​របស់​លោកស្រីនៅកម្ពុជា​ គឺកម្ពុជា ​មានភាពជាដៃគូល្អ ​កិច្ចសហប្រតិបត្តិការល្អ ​ការ​ប្ដេជ្ញាខ្ពស់​ចំពោះ​ពហុភាគីនិយម​ ចូលរួមចំណែក​ក្នុងការរក្សាសន្តិភាព ស្ថិរភាពពិភពលោក និងការដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលទាំងនេះ​សុទ្ធសឹង​ជា​ជោគជ័យ​ដែលជាគំរូ មិនត្រឹមតែ ​សម្រាប់ប្រទេសនានាទេ ​ប៉ុន្តែជាបទពិសោធន៍ ដែលអាច​យក​ទៅ​ប្រើបាន​នៅពេលអនាគត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។

លោកជំទាវ បានគោរពជម្រាបជូនសម្ដេចតេជោថា ​ប្រព័ន្ធអង្គការសហប្រជាជាតិ ​ប្ដេជ្ញាបន្តគាំទ្រ​កម្ពុជា ​តាមរយៈវិស័យ​សក្ដានុពល ដូចជាទី១. វិនិយោគលើធនធានមនុស្ស។ ទី២. ជំរុញ​ការ​ប្រើប្រាស់ ប្រព័ន្ធឌីជីថល និងទី៣. ការប្រែប្រួលអាកាសធាតុ ​និងសេដ្ឋកិច្ចបៃតង។

សម្ដេចតេជោ ​បានយល់ស្របជាមួយនឹងការលើកឡើងរបស់លោកជំទាវ ប៉ូលីន ហើយសម្តេចក៏ បាន​ថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សង្គមកម្ពុជា ​ជាពិសេសថ្មីៗនេះ ​ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

សម្ដេចតេជោ​ បានលើកឡើងពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ​ក្នុងការដែលកម្ពុជា អនុញ្ញាត​ឲ្យចូលចតកប៉ាល់វេស្ទើដាម ​។ ប្រសិនបើកម្ពុជា ​មិន​ទទួល​ឲ្យ​ចូល​ថតទេ ​មិនដឹងជាវាសនា​របស់​ អ្នក​ធ្វើដំណើរនៅលើកប៉ាល់នោះទៅជាយ៉ាងណានាពេលនោះ។

សម្ដេចតេជោ ​បានជម្រាបជូនលោកជំទាវប៉ូលី និងប្រតិភូនូវយុទ្ធសាស្ត្រផ្ការីក ​ដែលបានប្រើប្រាស់ សម្រាប់​ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ​ជាមួយ​ការ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើកិច្ចគាំពារ​សង្គម ​និងវិស័យសុខាភិបាល។

ជាទីបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណលោកជំទាវ ប៉ូលីន ​សារជាថ្មី​ និងតាមរយៈលោក ជំទាវ ​ដល់ប្រព័ន្ធអង្គការ​សហប្រជាជាតិទាំងអស់ ​ដែលបានចូលរួមចំណែក ​និងឆ្លងកាត់ការលំបាក ជា​មួយកម្ពុជា៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm