NOCC ចែកសំបុត្រទស្សនាឥតគិតថ្លៃ នូវការចាក់បញ្ចាំងពិធីបើកកីឡាស៊ីហ្គេម អបអរខួប ៣ឆ្នាំ

2026/04/22 05:46:06 pm        134

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាស​នឹង​រៀបចំ​ផ្សាយ​កម្ម​វិធី​បើក​ព្រឹត្តិ​ការណ៍​​ស៊ីហ្គេម​ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឡើងវិញ នៅក្នុង​រោង​ភាព​យន្ដ​ខ្នាត​ធំ​ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដើម្បីជាការរំលឹកនូវអនុស្សាវរីយ៍ ក្នុងឱកាសខួប ៣​ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យនៅកម្ពុជានេះ។

ទន្ទឹម​ជា​មួយ​ការ​ចាក់​បញ្ចាំង​នូវ​ពិធីបើកដ៏មហាអស្ចារ្យនេះដែរ គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ បានជូនដំណឹងអំពីការចែកសំបុត្រចូលទស្សនាដោយឥតគិតថ្លៃជាច្រើន សម្រាប់​ខួប​ពិធី​បើក​ ៣ឆ្នាំ គឺត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងនោះរួមមាន៖ សំបុត្រទស្សនាឥតគិតថ្លៃ នៅ​រោង​ភាព​យន្ត Sabay Cinema ផ្សារទំនើបអ៊ីអនមានជ័យចំនួន ៥០០សំបុត្រ, សំបុត្រ​ទស្សនា​ឥត​គិតថ្លៃ នៅរោងភាពយន្ត Legend Cinema នៅផ្សារទំនើបអូឡាំព្យា ចំនួន ២៥០​សំបុត្រ ​និងសម្រាប់សំបុត្រចែកជូនឥតគិតថ្លៃមានចំនួនកំណត់ សម្រាប់កីឡាករ កីឡាការិនី គ្រូ​បង្វឹក​ និងសាច់ញាតិ ដែលត្រូវចែកជូនចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ជាមួយ​ការ​ចាក់បញ្ចាំងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នេះ​ដែរ​ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖

១. រំលឹកជោគ​ជ័យ​ជាប្រវត្តិសាស្ត្រ រង់ចាំ ៦៤ឆ្នាំ សម្រាប់ស៊ីហ្គេម(SEA Games) នៅកម្ពុជា

២. ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត”

៣. ចង់ឲ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្តងទៀត នាឆ្នាំ២០៣១

៤. ផ្តល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅ​សហរដ្ឋ​អាម៉េរិក

៥. រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។

សូម​រំឮក​ថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិលើកដំបូង តែបាន​ទទួល​នូវ​មហា​ជោគ​ជ័យ និងមោទនភាពសម្រាប់ជាតិនោះទេ ក្នុងម្ចាស់ផ្ទះ ដែលរៀបចំមិនយកកំរៃ ទាំង​ការ​លក់​សំបុត្រ​ចូលទស្សនា, ការមិនយកថ្លៃសិទ្ធផ្សព្វផ្សាយ និងការមិនយកថ្លៃអាហារ-ការ​ស្នាក់​នៅ​របស់​ប្រតិភូ​កីឡាគ្រប់បណ្ដាប្រទេស ជាពិសេសគឺការបង្ហាញនូវពិធីបើកដ៏អស្ចារ្យ ជាមួយ​ទស្សនីយ​ភាព​វប្បធម៌ខ្មែរដ៏សម្បូរបែប ដែលធ្វើឲ្យពិភពលោក មានការចាប់អារម្មណ៍ និង​ស្ងើច​សរសើរ​មិន​ដាច់​ពីមុន​ ទោះបីព្រឹត្តិការណ៍បានកន្លងផុតជិត ៣ឆ្នាំក៏ដោយ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm