ISI ជួបម្ចាស់ផ្ទះវិសាខា ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន ល្ងាចនេះ

2026/04/22 06:30:42 pm        265

ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ វិសាខា នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២)-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។

នេះគឺជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍មួយ បន្ទាប់ពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ប្រកួតទៀត រវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង ត្រូវបានលើកពេល ក្រោយការកែសម្រួលកាលវិភាគប្រកួតបង្គ្រប់កិច្ចជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ជាន់ថ្ងៃគ្នា ដែលតម្រូវឲ្យព្រះខ័នរាជស្វាយរៀង ធ្វើដំណើរទៅប្រកួតនៅទឹកដីកណ្ដាល នាទីក្រុងហាណូយ ប្រទេសវៀតណាម ទល់នឹងក្រុម Bangkok United របស់ថៃ នៅល្ងាចថ្ងៃពុធនេះ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំអ៊ុតការប្រកួតនៅកីឡដ្ឋានវិសាខា ល្ងាចនេះ បន្ទាប់ពី ISI ដង្កោសែនជ័យ បានសាងភាពភ្ញាក់ផ្អើល បានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ។ ការណ៍នេះ នាំអ្នកគាំទ្រតាមដានពួកគេ ក្នុងការប្រកួតជាមួយអតីតក្រុមជើងឯក ៣សម័យវិសាខា តើក្រុមលោក ទុំ សារាយ នឹងអាចបង្កើតរឿងអស្ចារ្យទៀតបានទេ មុននឹងឈានដល់ការប្រកួតកាត់សេចក្ដី ជើងទី២ លើទឹកដីរបស់ខ្លួនវិញ នាថ្ងៃទី២៩ ខែមេសា។

ដោយឡែកលោក Scott Cooper គ្រូបង្វឹកវិសាខា បានលើកឡើងមុនការប្រកួតថា ការទម្លាក់ក្រុមខ្លាំងភ្នំពេញក្រោន ពីសំណាក់ក្រុមដំរីជ័យ គឺជាមេរៀន ដែលក្រុមខ្លួនមិនអាចធ្វេសប្រហែសបាន ចំពោះក្រុម ISI ដង្កោសែនជ័យ ហើយលោកជឿថា ជំនួបល្ងាចនេះ នឹងផ្ដល់ផលពិបាកច្រើន សម្រាប់កូនក្រុម។ យ៉ាងណាលោកជឿជាក់លើឆន្ទៈ និងមហិច្ឆតាចង់ឈ្នះរបស់កូនក្រុម នឹងព្យាយាមនាំក្រុមទៅរកជ័យជម្នះ ដើម្បីបង្ហាញពីគុណតម្លៃរបស់ក្រុម ក្នុងពានរង្វាន់តែមួយគត់ ដែលក្រុមសល់ឱកាសប្រជែងនារដូវកាលនេះ។

សូមរំឮកថា មុនឡើងមកជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ សម្រាប់ ISI ដង្កោសែនជ័យ គឺបានយកឈ្នះក្រុមភ្នំពេញក្រោន ទាំង ២ជើង ក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយលទ្ធផល ៤-២ គ្រាដែលវិសាខា បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៦-២៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        275
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        338

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm