ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%

2026/04/22 07:40:45 pm        202

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP របស់​កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់ លានដុល្លារអាមេរិក កើនជាង ១៨% បើធៀប​រយៈ​ពេល​ដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទីផ្សារអាស៊ានមានទំហំជាង ៤.៨០០ លានដុល្លារ, អឺរ៉ុបជាង ១.៣០០ លានដុល្លារអាមេរិក និងបណ្តាប្រទេសសមាជិកផ្សេងៗទៀតមានកើនឡើងផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦ នេះ មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ កើនជាង ១៨% ក្នុងនោះកម្ពុជា បាននាំចេញ មានទឹកប្រាក់ជាង ២.៨០០ លានដុល្លារ កើនជាង ៤% និងការនាំចូល មានទឹកប្រាក់ជាង ៨.៤០០ លានដុល្លារ កើន ២៤% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ចំណែកជាមួយទីផ្សារអាស៊ានដែលជាសមាជិក RCEP (ចំនួន១០ប្រទេស), ការដោះដូរពាណិជ្ជកម្មនៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦នេះដែរ មានទំហំទឹកប្រាក់ជាង ៤.៨០០ លានដុល្លារ កើនឡើងជាង ១០% ក្នុងនោះកម្ពុជា បាននាំចេញមានទឹកប្រាក់ជាង ១.៦០០ លានដុល្លារ ថយចុះ ៧% ខណៈការនាំចូលពីទីផ្សារអាស៊ាន មានទឹកប្រាក់ជាង ៣.២០០ លានដុល្លារ កើនជិត ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ដោយឡែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលជាសមាជិក RCEP ចំនួន ៥ផ្សេងទៀតរួមមាន៖ ប្រទេសចិន មានទឹកប្រាក់ជាង ៥.១០០ លានដុល្លារ កើនឡើងជាង ២៦%, ជប៉ុន ជាង ៧៥៣ លានដុល្លារ កើនជាង ១៤%, កូរ៉េខាងត្បូង ជាង ២៦២ លានដុល្លារ កើន ២២%, អូស្រា្តលី ចំនួន ១១៧ លានដុល្លារ កើនជាង ៤២% និងនូវែលសេឡង់ មានទឹកប្រាក់ជាង ១៣ លានដុល្លារ កើនឡើងជិត ៥% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្រៅពីការធ្វើពាណិជ្ជកម្មជាមួយ RCEP កម្ពុជានៅមានការធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសផ្សេងៗជាច្រើនទៀត ដូចជា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជិត ៣.៥០០ លានដុល្លារ កើនជិត ៤០%, កម្ពុជា-អង់គ្លេស ជាង ២៣០ លានដុល្លារ ថយចុះជាង ១%, កម្ពុជា-កាណាដា ជិត ៣០០ លានដុល្លារ កើនជិត ១%, កម្ពុជា-ឥណ្ឌា ជិត ១២០ លាន ដុល្លារ កើនជាង ៣១%, កម្ពុជា-អារ៉ាបអីម៉ារ៉ាត់ ២០ លានដុល្លារ ថយចុះ ១៥%, សហភាពអឺរ៉ុប (៥ប្រទេស) មានទឹកប្រាក់ជាង ១.៣០០ លានដុល្លារ កើនជាង ៨% និងជាមួយបណ្តាប្រទេសផ្សេងៗទៀត មានទឹកប្រាក់ជិត ៨០០ លានដុល្លារ កើន ១៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm