អ្នកវិភាគនយោបាយបង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើនទំនាក់ទំនងបន្ថែមទៀតរវាងចិន និងកម្ពុជា

2026/04/22 08:08:23 pm        263

អ្នកវិភាគព្រឹត្តិការណ៍នយោបាយ និងសង្គម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរ ទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិនមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទ​នា​យុទ្ធ​សាស្ត្រ ២+២ កម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា នេះ គឺពិតជានឹងនាំ​មកនូវសា​រ​ប្រយោជន៍​ជា​ខ្លាំង​សម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងនៅទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​បន្ថែម​ទៀត​។

លោក ហេង ម៉េងលី អ្នកតាមព្រឹត្តិការណ៍នយោបាយ បានប្រាប់ BTV ថា កិច្ច​ប្រជុំ​ស្តី​ពី​យន្ត​ការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២+២ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺ​ពិត​ជា​មាន​សារ​សំខាន់សម្រាប់កម្ពុជា ដែលកម្ពុជា-ចិន គឺជាមិត្តដែកថែបយូរអង្វែងមកហើយ។ កិច្ច​ប្រជុំ​នេះ ​ក៏នឹងពិភាក្សាលើបញ្ហាមួយចំនួននៅក្នុងតំបន់ និងអន្តរជាតិ និងជំរុញ​នូវ​ការ​ថែ​រក្សា​សន្តិសុខ​នៅ​ក្នុងតំ​បន់ និងពិភពលោក ជំរុញពង្រឹងដំណោះស្រាយផ្សេងៗដោយឈរលើសន្តិភាពនិយម។ ហើយ​ជា​ឱកាសថ្មីបន្ថែមទៀតទៅលើកិច្ចសហប្រតិបត្តិការ និងការពារ​ជាតិ​របស់​កម្ពុជា​ឲ្យមាន​តុល្យ​ភាព​នៅ​ក្នុងបរិការភូមិសាស្ត្រនយោបាយសកលដែលមានការផ្លាស់ប្តូរថ្មី។

បណ្ឌិត សឺន សំ អ្នកវិភាគ និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងសង្គម បានថ្លែងថា ដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិចិន មកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ គឺ​រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា និងចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦ គឺពិតជាមានសារសំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងនៅទំនាក់ទំនងល្អ ជា​មួយ​គ្នា​បន្ថែម​ទៀត ពោលគឺកម្ពុជា ចិន ជាមិត្តដែកថែប ហើយមានកិច្ច​ការ​បន្ថែម​ទៀត​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ជួប​ពិភាក្សា​ជាមួ​យ​គ្នា​ដើម្បី​ធ្វើយ៉ា​ង​ណាឱ្យ​ទំនាក់​ទំនង​ប្រទេសទាំ​ង​ពីរ​កាត់​តែមា​ន​ភាព​ជិត​ស្និទ្ធ​កាន់តែមានភាពល្អប្រសើរ។

សូមជម្រាបថា កម្ពុជា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវា​ង​រដ្ឋ​មន្ត្រី​ការ​បរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ កិច្ច​ប្រ​​ជុំនេះ គឺដើម្បីពង្រឹង​ទៅ​លើដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស​ទាំងពីរ​ដែល​បាន​ឯក​ភាព​គ្នា​កន្លង​មក ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងកិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាងប្រទេសទាំងពីរបន្ថែមទៀត៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm