មន្ទីរពេទ្យគន្ធបុប្ផា​អំពាវនាវដល់ពលរដ្ឋបន្តចូលរួមបរិច្ចាកឈាម

2026/04/22 09:46:05 pm        573

មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគឈាម ដើម្បីសង្រ្គោះកុមារ និង​ស្រ្ដីមា​នផ្ទៃពោះ ដែលត្រូវការឈាមជំនួយ ក្នុងការព្យាបាលដោយការវះកាត់ផ្សេងៗ ខណៈ​តម្រូវ​ការ​ឈាម​បច្ចុប្បន្ននេះមានការកើនឡើង ។

លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា អនុប្រធាន មន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់BTV នៅថ្ងៃទី២២ ខែ​មេសា ​ឆ្នាំ២០២៦នេះថា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យទាំងនៅភ្នំពេញ និងសៀមរាប ប្រើ​ប្រាស់​ឈាម​ជាង​៣​ម៉ឺនសាក់។ ហើយក្នុងមួយថ្ងៃ ត្រូវប្រើឈាមពី ៩០ ទៅ ១០០សាក់ ក្នុង​ការ​ព្យាបាល​កុមារ ​និងស្រ្ដីសម្រាលកូន។ តែចំនួនអ្នកស្ម័គ្រចិត្តបច្ចុប្បន្ននេះថយចុះ លោកវេជ្ជបណ្ឌិត អំពាវ​នាវ​ដល់​សាធារណជន បន្តចូលរួមបរិច្ចាគឈាមឲ្យបានច្រើន។

ចំណែកអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម បានប្រាប់ BTVដែរថា ពួកគេតែងតែចូលរួមបរិច្ចាគឈាម គាំទ្រ​សកម្មភាពមន្ទីរពេទ្យគន្ធបុប្ផា យ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ។ តែ​ដោយ​សារ​តម្រូវ​ការ​ឈាម​កើន​ឡើង​នេះ ពួកគេនឹងចូលរួមបរិច្ចាគឈាមបន្ថែមទៀត។

អាណាព្យាបាល ដែលនាំកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា បាន​ថ្លែង​អំណរ​គុណ​ក្រុម​គ្រូ​ពេទ្យ ​និងពលរដ្ឋទាំងអស់ ដែលបរិច្ចាគឈាមជូនមន្ទីរពេទ្យ រួមចំណែក​ជួយ​សង្រ្គោះ​កូន​របស់​ពួក​គាត់​។ ​ពួកគាត់ អំពាវនាវសូមឲ្យចូលរួមបរិច្ចាគឈាមបន្តទៀត។

សូមជម្រាបជូនថា ប្រជាពលរដ្ឋអាចចូលរួមបរិច្ចាគឈាមបាន ចាប់ពីអាយុ១៨ដល់៦០ឆ្នាំ មាន​ទម្ងន់​ចាប់​ពី៤៥គីឡូឡើងទៅ និងគ្មានជំងឺរ៉ាំរ៉ៃ ដែលត្រូវលេបថ្នាំជាប្រចាំ។ ការបរិច្ចាគឈាម បុរស អាចធ្វើឡើងរយៈពេល ៣ខែម្ដង ចំណែកស្រ្ដី អាចធ្វើឡើងរយៈពេល ៤ខែម្ដង។ ការ​បរិច្ចាគ​ឈាម​ ក្រៅពីជួយសង្រ្គោះជីវិត ក៏ជួយផងដែរ ដល់អ្នកបរិច្ចាគ ឲ្យចរន្ដឈាមដើរបានល្អ ជំរុញ​ការ​ផលិត​គ្រាប់​ឈាមថ្មី និងកាត់បន្ថយហានិភ័យជំងឺបេះដូងផងដែរ៕ អត្ថបទ៖ លៀ ស៊ីណា 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm