ប្រធានាធិបតីម៉ិកស៊ិក ហៅការវាយប្រហារនៅតំបន់ទេសចរណ៍បណ្តាលឲ្យមនុស្សស្លាប់និងរបួសថា មិនធ្លាប់មានពីមុនមក

2026/04/22 10:33:51 pm        274

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីកាលពីថ្ងៃអង្គារ ទី២១ ខែមេសាថា ការវាយប្រហារនៅពីរ៉ាមីត Teotihuacan ជិតទីក្រុង Mexico City គឺជាឧប្បត្តិហេតុដាច់ដោយឡែកមួយ ហើយតំបន់ទេសចរណ៍របស់ប្រទេសម៉ិកស៊ិក តែងតែមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេស។

ជនប្រដាប់អាវុធម្នាក់ កាន់កាំភ្លើងខ្លី បានបើកការបាញ់ប្រហារទៅលើភ្ញៀវទេសចរនៅពេលព្រឹកព្រលឹមកាលពីថ្ងៃចន្ទ ទី២០ ខែមេសា នៅលើកំពូលពីរ៉ាមីតព្រះច័ន្ទនៅតំបន់បុរាណវិទ្យា មានទីតាំងប្រហែល៥០ គីឡូម៉ែត្រពីរដ្ឋធានី បានបង្កឱ្យមានការភ័យស្លន់ស្លោមុនពេលខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង។

អ្នកវាយប្រហារ បានធ្វើសកម្មភាពតែម្នាក់ឯង ហើយការវាយប្រហាររបស់ជននេះបានរៀបចំផែនការទុក នេះបើយោងតាមអាជ្ញាធរម៉ិកស៊ិកមួយថ្ងៃបន្ទាប់ពីសោកនាដកម្មបានឆក់យកជីវិតភ្ញៀវទេសចរជនជាតិកាណាដាម្នាក់ និងធ្វើឱ្យភ្ញៀវទេសចរ១៣នាក់ផ្សេងទៀតរងរបួស។

អាជ្ញាធរមកពីរដ្ឋម៉ិកស៊ិក ជាកន្លែងដែលទីតាំង Teotihuacan ស្ថិតនៅ បាននិយាយថា អ្នករងរបួសចំនួន៧នាក់ក្នុងចំណោម១៣នាក់បានរងរបួសដោយកាំភ្លើង ហើយ៦នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

មន្ត្រីបាននិយាយថា អ្នករងរបួសមានមកពីប្រទេសកាណាដា សហរដ្ឋអាមេរិក កូឡុំប៊ី រុស្ស៊ី ប្រេស៊ីល និងប្រទេសហូឡង់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm