Lufthansa នឹងលុបការហោះហើររដូវក្តៅ ២០.០០០ជើង ដើម្បីសន្សំសំចៃការចំណាយថ្លៃប្រេងឥន្ធនៈ

2026/04/22 10:45:13 pm        233

ក្រុមហ៊ុនអាកាសចរណ៍ Deutsche Lufthansa AG របស់ប្រទេសអាល្លឺម៉ង់ គ្រោងនឹងលុបការហោះហើរចម្ងាយជិតមិនសូវចំណេញចំនួន ២០.០០០ជើង ពីកាលវិភាគរដូវក្តៅរបស់ខ្លួន នៅតំបន់អឺរ៉ុប ដើម្បីសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈយន្តហោះ ដែលតម្លៃបានហក់ឡើងខ្ពស់ទ្វេដង ចាប់តាំងពីមានការចាប់ផ្តើមសង្គ្រាម នៅអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុបមួយនេះ បានឲ្យដឹងថា ការកាត់បន្ថយនេះ នឹងមានចំនួន ១ភាគរយនៃគីឡូម៉ែត្រកៅអីដែលមាន ជារង្វាស់នៃសមត្ថភាពផ្ទុករបស់ក្រុមហ៊ុនអាកាសចរណ៍ ហើយសន្សំសំចៃប្រេងឥន្ធនៈយន្តហោះបានប្រហែល ៤០លានគីឡូក្រាម។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រកាសនៅពាក់កណ្តាលខែមេសានេះ អំពីការបិទអង្គភាពតំបន់ Cityline របស់ខ្លួន និងការលែងហោះហើរនូវយន្តហោះចាស់ៗចំនួន ២៧គ្រឿងដែលចំណាយប្រេងឥន្ធនៈច្រើន។

Lufthansa បានចាត់វិធានការដ៏ខ្លាំងក្លាបំផុតមួយចំនួន ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍សកល ចាប់តាំងពីជម្លោះមជ្ឈិមបូព៌ាបានចាប់ផ្តើម ខណៈដែលក្រុមហ៊ុននេះក៏ត្រូវដោះស្រាយផងដែរជាមួយនឹងកូដកម្មរបស់អ្នកបើកយន្តហោះ និងបុគ្គលិកនៅលើកាប៊ីនយន្តហោះ។

ការលុប ១២០ជើងដំបូង ត្រូវបានអនុវត្តនៅថ្ងៃទី២១ ខែមេសា ដែលមានប្រសិទ្ធភាពរហូតដល់ចុងខែឧសភា។ ការកាត់បន្ថយកាន់តែទូលំទូលាយរហូតដល់ចុងបញ្ចប់នៃរយៈពេលហោះហើររដូវក្តៅ នឹងត្រូវបានបង្ហាញនៅចុងខែមេសា ឬដើមខែឧសភា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm