អ្នកនាំពាក្យUN បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិ បង្ហាញសង្ឃឹមចំពោះការបន្តកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការបន្តបទឈប់បាញ់បច្ចុប្បន្ន។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយថា៖«ក្តីសង្ឃឹមយ៉ាងមុតមាំរបស់យើង គឺថា ការសន្ទនារវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងបន្តឡើងវិញ បទឈប់បាញ់ ក៏នឹងត្រូវបានបន្ត ហើយការទូត នឹងត្រូវបាន អនុវត្តយ៉ាងពេញលេញ»។

លោក Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា លោក ហ្គុយតឺរេស និងបេសកជនផ្ទាល់ខ្លួនរបស់លោកទទួលបន្ទុកដោះស្រាយជម្លោះមជ្ឈិមបូព៌ា និងផលវិបាករបស់វា លោក Jean Arnault បន្តចូលរួមក្នុងការទំនាក់ទំនងផ្សេងៗ។
បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងផុតកំណត់ នៅថ្ងៃពុធនេះ៕
