ប្រជាជនជប៉ុនមួយក្រុម បានប្រមូលផ្តុំគ្នានៅខាងមុខលំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយច្បាប់នាំចេញអាវុធ។
រដ្ឋាភិបាលជប៉ុន បានកែប្រែជាផ្លូវការនូវ «គោលការណ៍ចំនួនបីស្តីពីការផ្ទេរយុទ្ធោបករណ៍ និងបច្ចេកវិទ្យាការពារជាតិ» និងគោលការណ៍ណែនាំអនុវត្តរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីអនុញ្ញាតឱ្យមានការលក់អាវុធទៅក្រៅប្រទេស រួមទាំងអាវុធដែលមានសមត្ថភាពដ៏គ្រោះថ្នាក់។

ការកែប្រែទាំងនេះ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Kyodo News។
អ្នកតវ៉ាម្នាក់បាននិយាយថា «ខ្ញុំប្រឆាំងនឹងការនាំចេញសព្វាវុធ ព្រោះប្រទេសជប៉ុនមានប្រវត្តិបង្កគ្រោះថ្នាក់ដល់ប្រទេសដទៃទៀត។ ទោះបីជាប្រទេសជប៉ុន បានជួបប្រទះនឹងការទម្លាក់គ្រាប់បែកអាតូមិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគិ ក៏ដោយ ក៏ប្រទេសនេះមានប្រវត្តិឈ្លានពានប្រទេសនៅអាស៊ីផងដែរ។ ដោយសារតែសកម្មភាពបែបនេះកាលពីអតីតកាល យើងបានបង្កើតរដ្ឋធម្មនុញ្ញជប៉ុនជាមួយនឹងគោលការណ៍នៃការមិនធ្វើសង្គ្រាមម្តងទៀតឡើយ ដូច្នេះ ខ្ញុំជឿថាយើងគួរតែការពាររដ្ឋធម្មនុញ្ញ»។
