រដ្ឋមន្ត្រីការបរទេស៖ អ៊ុយក្រែនបានស្នើឲ្យទួរគីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ រវាងលោក Zelenskyy និងលោក Putin

2026/04/22 11:47:44 pm        49

អ្នកការទូតជាន់ខ្ពស់របស់អ៊ុយក្រែន បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានស្នើឲ្យទួរគីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រវាងលោកប្រធានាធិបតី Volodymyr Zelenskyy និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ខណៈដែលទីក្រុងគីវកំពុងស្វែងរកការជំរុញឡើងវិញ ចំពោះកិច្ចចរចាសន្តិភាពដែលជាប់គាំង។

នៅក្នុងការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) ដែលត្រូវបានអនុញ្ញាតឲ្យបញ្ចេញនៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha បាននិយាយថា៖ «យើងបានស្នើសុំប្រទេសទួរគី ពាក់ព័ន្ធនឹងរឿងនេះ ហើយយើងបានសួររដ្ឋាភិបាលមួយចំនួនផ្សេងទៀត»។

លោកបានបន្ថែមថា អ៊ុយក្រែននឹងត្រៀមរួចជាស្រេច ដើម្បីពិចារណាលើទីកន្លែងណាមួយ ក្រៅពីបេឡារុស ឬរុស្ស៊ី សម្រាប់កិច្ចប្រជុំជាមួយលោក Putin ដែលលោក Zelenskyy បានស្វែងរកជាយូរមកហើយ ដើម្បីព្យាយាមពន្លឿនដំណោះស្រាយ ចំពោះសង្គ្រាមជាង ៤ឆ្នាំ។

យ៉ាងណាក្ដី លោក Sybiha មិនបាននិយាយនោះឡើយថា តើទីក្រុងអង់ការ៉ា បានឆ្លើយតបយ៉ាងណាដែរ ចំពោះសំណើនេះ។ លោកបានគ្រាន់តែប្រាប់ថា៖ «យើងបាននិយាយទៅកាន់ប្រទេសទួរគីជាពិសេស។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមួយផ្សេងទៀត លើកលែងតែទីក្រុងមូស្គូ និងបេឡារុស រៀបចំកិច្ចប្រជុំបែបនេះ យើងនឹងទៅ»។

វិមានក្រឹមឡាំងបានលើកឡើងនៅមុននេះថា ខ្លួនមានឆន្ទៈក្នុងការទទួលស្វាគមន៍លោក Zelenskyy នៅទីក្រុងមូស្គូ ជាកន្លែងដែលមេដឹកនាំអ៊ុយក្រែន បាននិយាយថា លោកនឹងមិនធ្វើដំណើរទៅនោះទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm