នាវាបីគ្រឿង ត្រូវបានរងការបាញ់ប្រហារនៅក្នុងច្រកសមុទ្រ Hormuz ហើយក្រុមនាវិកមានសុវត្ថិភាព

2026/04/23 12:06:10 am        26

ប្រភពសន្តិសុខដែនសមុទ្រ និងប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO)បាននិយាយថា នាវាដឹកទូកុងតឺន័រយ៉ាងហោចណាស់បីគ្រឿងត្រូវបានរងការបាញ់ប្រហារនៅច្រកសមុទ្រ Hormuz នៅថ្ងៃពុធ នេះ។ 

អ៊ីរ៉ង់បានដាក់ការរឹតត្បិតលើនាវាទាំងឡាយដែលធ្វើចរាចរណ៍នៅក្នុងច្រកសមុទ្រនេះ ដំបូងឡើយជាការសងសឹកចំពោះការបាញ់ផ្លោងរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលមកលើប្រទេសនេះ ហើយបន្ទាប់មកជាការឆ្លើយតបទៅនឹងការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក។  

នាវាដឹកទូកុងតឺន័រដែលមានទង់ជាតិលីបេរីយ៉ាមួយគ្រឿងបានរងការខូចខាតដល់ស្ពានរបស់នាវា បន្ទាប់ពីត្រូវបានរងការបាញ់ប្រហារ និងគ្រាប់បែកដៃ ដែលបាញ់ដោយជើងទម្របាញ់គ្រាប់រ៉ូកែតនៅភាគឦសាននៃប្រទេសអូម៉ង់។

UKMTO បាននិយាយថា ប្រធាននាវាបានរាយការណ៍ពីទូកបំពាក់កាំភ្លើងរបស់ឆ្នាំបដិវត្តន៍អ៊ីរ៉ង់ IRGC ចូលទៅជិត ហើយនាវានោះ ត្រូវបានរងការបាញ់ប្រហារជាបន្តបន្ទាប់។ សមាជិកនាវិកទាំងអស់មានសុវត្ថិភាព ហើយពុំមានអគ្គិភ័យ ឬផលប៉ះពាល់បរិស្ថានដោយសារតែឧបទ្ទវហេតុនេះទេ។

ប្រភពសន្តិសុខសមុទ្របាននិយាយថា មនុស្សបីនាក់នៅលើទូកបំពាក់កាំភ្លើងនោះ។

ប្រធាននាវាដឹកទូកុងតឺន័រ ដែលដំណើរការដោយប្រទេសក្រិក ក៏បានរាយការណ៍ផងដែរថា មិនមានការទាក់ទងតាមវិទ្យុណាមួយត្រូវបានធ្វើឡើងមុនពេលមានឧបទ្ទវហេតុនេះទេ ហើយថា នាវានេះត្រូវបានជូនដំណឹងដំបូងថា ខ្លួនមានការអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz។

ក្រោយមក UKMTO បាននិយាយថា នាវាដឹកទូកុងតឺន័រទីពីរគ្រឿងទៀតត្រូវបានរងការបាញ់ប្រហារនៅចម្ងាយប្រហែលប្រាំបីម៉ាយល៍នៅភាគខាងលិចនៃប្រទេសអ៊ីរ៉ង់។ នាវាដែលមានទង់ជាតិប៉ាណាម៉ាមិនត្រូវបានខូចខាតទេ ហើយសមាជិកនាវិករបស់នាវានោះក៏មានសុវត្ថិភាពដែរ។

ប្រភពសន្តិសុខដែនសមុទ្របាននិយាយថា នាវាដឹកទូកុងតឺន័រទីបីត្រូវបានរងការបាញ់នៅចម្ងាយប្រហែលប្រាំបីម៉ាយល៍ភាគខាងលិចនៃប្រទេសអ៊ីរ៉ង់ ខណៈកំពុងធ្វើដំណើរចេញពីច្រកសមុទ្រ Hormuz៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm