ពុំមានកុមារនៅក្នុងភូមិព្រំដែនអាហ្វហ្គានីស្ថាន Barikot ជាកន្លែងដែលសាលារៀន ត្រូវបានបំផ្លាញដោយគ្រាប់ផ្លោង ហើយសួនកុមារ ត្រូវបានទុកចោល បន្ទាប់ពីសង្គ្រាមជាមួយប៉ាគីស្ថានអស់រយៈពេលជាច្រើនសប្តាហ៍។
អ្នកស្រុកជិត ៨.000នាក់ បានភៀសខ្លួន បន្ទាប់ពីជម្លោះបានផ្ទុះឡើងនៅចុងខែកុម្ភៈ ប៉ុន្តែអ្នកសារព័ត៌មាន AFP បានធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាលនៃតំបន់ Hindu Kush ភ្លាមៗ បន្ទាប់ពីផ្លូវទៅកាន់ភូមិ Barikot បានបើកឡើងវិញ នៅសប្តាហ៍នេះ។
លោក Ruhollah Khpalwak ជាអ្នកលក់ដូរដែលតូបរបស់ខ្លួន ត្រូវបានបំផ្លាញ បានឈរនៅក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្ត្ររបស់សាលារៀន ដែលពោរពេញទៅដោយកញ្ចក់បែក។
យុវជនអាយុ ២៣ឆ្នាំ រូបនេះ បាននិយាយថា៖«នេះ គឺជាសាលាដែលខ្ញុំបានសិក្សា។ ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយណាស់»។
សាលារៀននេះ បានទទួលសិស្ស ចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យ ប៉ុន្តែវាត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលអ្នកស្រុកសន្មតថា ដោយសារការបាញ់ប្រហាររបស់ប៉ាគីស្ថាន៕

