ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប ប្រកាសផ្តល់ប័ណ្ណសម្គាល់អ្នកព័ត៌មានជាតិសរុប៩៩នាក់ មកពី១៩អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិចំនួន៤នាក់ មកពី៣អង្គភាព ដែលបានដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិអន្តរជាតិ ដើម្បីយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

