ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte

2026/04/23 03:36:58 am        28


ចៅក្រមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ បានបដិសេធការជំទាស់ប្រឆាំងនឹងយុត្តាធិការរបស់តុលាការដោយលោក Rodrigo Duterte ដោយមានន័យថា អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ នៅតែអាចប្រឈមនឹងការកាត់ក្តី ពាក់ព័ន្ធនឹងសំណុំរឿងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។

លោក Duterte វ័យ ៨១ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ចំនួន ៣ករណី ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅតុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ពាក់ព័ន្ធនឹងការសម្លាប់ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានប្រព្រឹត្ត ជាផ្នែកនៃការបង្ក្រាបរបស់លោក លើអ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀន។

ការចោទប្រកាន់ទាំងនេះ ទាក់ទងនឹងរយៈពេលដែលលោកបានកាន់តំណែងជាអភិបាលក្រុង Davao រវាងឆ្នាំ២០១៣ និងឆ្នាំ២០១៦ ហើយបន្ទាប់មកជាប្រធានាធិបតី រហូតដល់ខែមីនា ឆ្នាំ២០១៩ ជាពេលដែលហ្វីលីពីន បានដកខ្លួនចេញពី ICC។

មេធាវីការពារក្តីរបស់លោក Duterte បានអះអាងថា តុលាការមិនមានយុត្តាធិការលើបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសហ្វីលីពីនទេ ពីព្រោះប្រទេសនេះ លែងស្ថិតនៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាឯកសារស្ថាបនិកផ្លូវច្បាប់របស់ ICC។

អយ្យការបានតបតវិញថា បទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់ បានកើតឡើងខណៈពេលដែលហ្វីលីពីននៅតែជាសមាជិករបស់ ICC ដូច្នេះចៅក្រមអាចសម្រេចបាន លើករណីរបស់លោក Duterte។ នៅក្នុងសេចក្តីសម្រេចដំបូង កាលពីខែតុលាឆ្នាំមុន អង្គជំនុំជម្រះមុនការកាត់ក្ដីរបស់ ICC បានយល់ស្របតាមអយ្យការ ដោយសម្រេចថា ការស៊ើបអង្កេតលើលោក Duterte បានចាប់ផ្តើមមុនពេលការដកខ្លួនរបស់ប្រទេសហ្វីលីពីន។

តុលាការឧទ្ធរណ៍បានច្រានចោលការជំទាស់របស់ក្រុមមេធាវីការពារក្តី ចំពោះសេចក្តីសម្រេចនោះ។ ប្រធានតុលាការ លោកស្រីចៅក្រម Luz del Carmen Ibanez Carranza បានបញ្ជាកើថា តុលាការ «បានបដិសេធមូលដ្ឋានផ្លូវច្បាប់ទាំង៤ នៃបណ្តឹងឧទ្ធរណ៍»។ លោកស្រីបានបន្ថែមថា៖ «បន្ទាប់ពីបានបដិសេធបណ្តឹងឧទ្ធរណ៍ទាំងមូល អង្គជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ចាត់ទុកថា សំណើរបស់មេធាវីការពារក្តី ដើម្បីឲ្យមានការដោះលែងលោក Duterte ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនោះ គឺលែងត្រូវបានលើកយកជជែកទៀតហើយ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm