ក្រុមការងារក្រសួងបរិស្ថានបានបន្តចុះពិនិត្យ ជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងរដ្ឋបាលស្រុករតនមណ្ឌលនៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ និងបានរកឃើញថារោងចក្រផលិតដំណាប់ស្វាយ បៃ ស៊ីង សេង (ខេមបូឌា) អ៊ុនដាសស្ត្រី ឯ.ក ដែលស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មត្រឹមត្រូវដោយបានបង្ហូរតាមប្រព័ន្ធលូចេញពីទីតាំងផលិតកម្ម ចូលទៅក្នុងអូរត្រែងដោយផ្ទាល់។
ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវបានសាងសង់រួចរាល់ និងដំណើរការអនុលោមតាមបទដ្ឋានបរិស្ថាន។
ត្រូវធ្វើការបិទលូបង្ហូសំណល់រាវ និងទឹកភ្លៀងទាំងអស់ មិនឲ្យមានការបញ្ចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង។ត្រូវទទួលរងពិន័យអន្តរការណ៍ករណីមិនរាងចាល និងត្រូវផ្តល់សំណងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងរបស់មន្ត្រីជំនាញ។
ក្រសួងបរិស្ថាននឹងបិទរោងចក្រជាស្ថាពរ ក្នុងករណីមិនគោរពតាមគោលការខាងលើ ឬប្រព្រឹត្តកំហុសម្តងទៀត៕