ប្រធានាធិបតីទួរគី៖ ប្រទេសលោកកំពុងប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារុស្ស៊ី និងអ៊ុយក្រែន

2026/04/23 04:36:24 pm        118

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយទៅកាន់លោក Mark Rutte អគ្គលេខាធិការសម្ព័នយោធាណាតូថា ប្រទេសទួរគីកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន និងនាំមកការជួបប្រជុំគ្នានៃមេដឹកនាំភាគីសង្គ្រាម។

យោងតាមការរិយាល័យប្រធានាធិបតីទួរគីបាននិយាយកាលពីថ្ងៃពុធថា ទីក្រុង Ankara បានរក្សាទំនាក់ទំនងល្អជាមួយភាគីទាំងពីរ ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ លោក Erdogan និងលោក Rutte បានជួបគ្នានៅរដ្ឋធានី Ankara របស់ប្រទេសទួរគី។ លោក Erdogan និយាយថា យើងបានចូលរួម ខណៈប្រទេសទួរគីប្រឹងប្រែងសម្របសម្រួលក្នុងសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី ដើម្បីឲ្យបញ្ចប់ទៅដោយសន្តិភាព ហើយយើងកំពុងធ្វើការដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចា និងចាប់ផ្តើមកិច្ចចរចាក្នុងកម្រិតមេដឹកនាំ។ ប្រធានាធិបតីទួរគី ក៏បានប្រាប់លោក Rutte ផងដែរថា ការរក្សាទំនាក់ទំនងអន្តរអាត្លង់ទិក គឺ «ជារឿងចាំបាច់» ប៉ុន្តែទីក្រុង Ankara រំពឹងថាសម្ព័ន្ធមិត្តណាតូអឺរ៉ុបនឹងទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខអន្តរអាត្លង់ទិក នេះបើយោងតាមការិយាល័យប្រធានាធិបតី។

ទន្ទឹមនឹងនេះការិយាល័យប្រធានាធិបតីបាននិយាយថា ដោយឡែក លោក Erdogan បានជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier កាលពីថ្ងៃពុធ ដោយប្រាប់លោកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Ankara ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមរយៈការចរចានៅក្នុងប្រទេសអ៊ុយក្រែន។

លោក Erdogan បានប្រាប់មេដឹកនាំអាល្លឺម៉ង់ថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «កំពុងចាប់ផ្តើមធ្វើឱ្យអឺរ៉ុបចុះខ្សោយ» ហើយការខូចខាតពីជម្លោះនឹងកើនឡើង ប្រសិនបើប្រទេសមហាអំណាចពិភពលោកមិនធ្វើអន្តរាគមន៍ដោយ «វិធីសាស្រ្តដែលផ្តោតលើសន្តិភាព»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm