រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី ២២ ខែមេសា ថា ប្រទេសអាល្លឺម៉ង់ រំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ចុងក្រោយជាមួយប្រទេសឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការនាវាមុជទឹកតាមដែលបានគ្រោងទុកមានតម្លៃចំនួន៨ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ។

លោក Pistorius បាននិយាយថា «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា ខ្ញុំនឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆាប់ៗនេះ» ដោយលោករំពឹងថានឹងមានការចុះហត្ថលេខាក្នុងរយៈពេលបីខែខាងមុខនេះ។
កិច្ចព្រមព្រៀងតាមដែលបានគ្រោងទុក ត្រូវបានធ្វើឡើងរយៈពេលជាច្រើនខែមកហើយ ហើយត្រូវបានរៀបចំដោយក្រុមហ៊ុនផលិតនាវាចម្បាំងអាល្លឺម៉ង់ TKMS និងក្រុមហ៊ុនផលិតនាវា Mazagon Dock Shipbuilders របស់ប្រទេសឥណ្ឌា។

វាជាផ្នែកមួយនៃផែនការដ៏ទូលំទូលាយរបស់ប្រទេសឥណ្ឌាក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដែលផ្តោតលើការទិញនាវាមុជទឹកដើរដោយថាមពលអគ្គិសនី និងម៉ាស៊ូតទំនើប បំពាក់ដោយប្រព័ន្ធប្រើកម្លាំងជំរុញដោយឯករាជ្យ(AIP)។
ការវិវឌ្ឍន៍នេះធ្វើឡើងខណៈរដ្ឋមន្ត្រីការពារជាតិលោក Rajnath Signh កំពុងធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសអាល្លឺម៉ង់ អំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងអនុវត្តកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលរក្សាសន្តិភាពអង្គការសហប្រជាជាតិ។