សារព័ត៌មាន Reutersបានរាយការណ៍ថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងត្រៀមខ្លួនជួប លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដើម្បីយល់ព្រមលើការសម្រេចចុងក្រោយឈានទៅបញ្ចប់សង្គ្រាម មិនមែនធ្វើការចរចាបឋមនោះទេ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ២២មេសាសប្ដាហ៍នេះថា កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំទាំងពីរនឹងអាចធ្វើទៅបាន លុះត្រាតែក្រុមអ្នកចរចាបានឈានដល់កិច្ចព្រមព្រៀងនៅកម្រិតទាបជាមុនសិន ដោយទុកឱ្យប្រធានាធិបតីអនុម័តជាផ្លូវការលើលទ្ធផល។

លោក Peskov បាននិយាយថា រឿងសំខាន់គឺថា គួរតែមានហេតុផលដើម្បីជួបគ្នា ហើយបញ្ហាសំខាន់ទៀតនោះគឺថា កិច្ចប្រជុំគួរតែមានជាលទ្ធផលជាដុំកំភួន នេះបើយោងតាមរបាយការណ៍ ។
ការអត្ថាធិប្បាយទាំងនេះកើតឡើងស្របពេលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងបន្ត ដើម្បីស្វែងរកច្រកចេញដែលអាចធ្វើទៅបាន ឆ្ពោះទៅរកការបញ្ចប់ការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទីបួននៃសង្គ្រាមហើយ។

ទីក្រុងគីវបាននិយាយម្តងហើយម្តងទៀតអំពីការចរចាណាមួយត្រូវតែគោរពអធិបតេយ្យភាព និងសុចរិតភាពរបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានទទូចថា ការចរចាឆ្លុះបញ្ចាំងពីរឿងរ៉ាវប្រវត្តិសាស្ត្ររបស់រុស្ស៊ី និងការទទួលបានទឹកដី។
សារព័ត៌មាន Reuteurs បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បាននិយាយថា ភាគីអ៊ុយក្រែន បានស្នើសុំប្រទេសទួរគី ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងប្រធានាធិបតីទាំងពីរ ៕