កម្ពុជាចាប់ផ្ដើមសិក្សារៀបចំច្បាប់ពពោះជំនួសឡើងវិញ បន្ទាប់ធ្វើការផ្អាកមួយរយៈ

2022/04/08 12:25:32 am        1.1 K

ភ្នំពេញ៖ ក្រោយពីផ្អាកមួយរយៈ នៅពេលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឯកភាពជាគោលការណ៍ឲ្យស្ថាប័នពាក់ព័ន្ធសិក្សារួមគ្នាឡើងវិញ ឲ្យបានហ្មត់ចត់ ដើម្បីរៀបចំធ្វើច្បាប់ពពោះជំនួសបន្ដទៀត ខណៈសេចក្ដីព្រាងក៏បានរៀបចំចប់សព្វគ្រប់ហើយដែរ កាលពីពេលកន្លងទៅ។

ច្បាប់ស្ដីពីការពពោះជំនួស ត្រូវបានក្រសួងកិច្ចការនារី សហការជាមួយក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ពិនិត្យតាក់តែងសេចក្តីព្រាងច្បាប់នេះ តាមការណែនាំរបស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ក្រាប​បទល្មើសកើតចេញពីការ​ពពោះ​ជំនួស ​ដែលមានធាតុផ្សំជាបទល្មើស ហើយ​ត្រូវ​បាន​ចាប់ផ្តើម​តាក់តែង ​ដោយក្រុមអ្នកជំនាញផ្នែកច្បាប់ នៃក្រសួងទាំងបី​ កាលពីឆ្នាំ២០១៦។

ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយរបាយការណ៍ជាតិ ​ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្ស​នៅព្រឹកថ្ងៃទី០៧ ​ខែមេសា ឆ្នាំ២០២២នេះ ​សម្ដេចក្រឡាហោម ស ខេង ​បានបញ្ជាក់ថា ច្បាប់ពពោះ​ជំនួសនេះ ជាច្បាប់ថ្មីសម្រាប់កម្ពុជា​ ដូច្នេះទាមទារឲ្យសិក្សាពីបណ្ដាប្រទេសជិតខាង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា ​«ទាក់ទងច្បាប់ពពោះជំនួស បញ្ហានេះយើងបាន​រៀបចំ​​តាំង​ពីឆ្នាំ២០១៦ មកម្ល៉េះ ដែលយើងបានព្រាងចប់សព្វគ្រប់ហើយ។ ប៉ុន្ដែដោយសារ​ច្បាប់​នេះថ្មី សម្រាប់កម្ពុជា ​អញ្ចឹងទេយើងត្រូវការសិក្សាឲ្យបានហ្មត់ចត់​ ដូច្នេះត្រូវការពេលវេលា។ មកដល់ពេលនេះយើងបានសិក្សា​ហ្មត់ចត់​ជាង​មុនហើយ ​ដូច្នេះ​អាច​លើក​យក​បញ្ហានេះ​មកវិញ ព្រោះកន្លងខ្ញុំ​ស្នើ​ឲ្យផ្អាកមួយរយៈ​ អញ្ចឹងឥលូវនេះ អាច​លើកយកបញ្ហានេះ​មកជជែក​គ្នាឡើងវិញ​បាន ខ្ញុំសូមគាំទ្រ»។

ដោយសារតែច្បាប់នេះថ្មី សម្រាប់កម្ពុជា ​សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអ្នកពាក់ព័ន្ធ​សិក្សា​ពីបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ​ក៏ដូចជាអន្ដរជាតិដែលប្រទេសនោះធ្លាប់បានធ្វើរឿងនេះ។ ប៉ុន្ដែក្រោយមកមានខ្លះបានលុបចោលវិញ ​ដូច្នេះត្រូវសិក្សាអំពីមូលហេតុនៃការលុបចោល​ច្បាប់នេះ​វិញផងដែរ។

ទោះជាយ៉ាងណាសម្ដេចក្រឡាហោម ​ស ខេង​ មិន​បានបញ្ជាក់ថា ​តើប្រទេសណា​ដែល​បាន​លុបចោលច្បាប់នោះវិញទេ? ប៉ុន្ដែសម្ដេចថា​ បន្ទាប់ពីប្រទេសនោះ​ បានលុបវិញ អ្នក​ដែល​ចង់​បានកូនតែមិនមានលទ្ធភាព​សម្រាប់ពពោះខ្លួនឯងនោះ ​បាន​រត់មក​ប្រទេសកម្ពុជា។

ជាមួយគ្នានោះ​សម្ដេចក្រឡាហោម​ បានណែនាំឲ្យសិក្សាពីប្រទេសនោះថា នៅពេលមានច្បាប់​ពពោះជំនួសនេះ តើប្រទេសនោះ​មានបញ្ហាប្រឈមអ្វីខ្លះ? ​ហើយសម្ដេចក៏បានទទួលស្គាល់ថា កម្ពុជា​មានអ្នកដែលហ៊ានពពោះជំនួសបែបនេះ ​បើទោះបីមិនទាន់​មានច្បាប់​អនុញ្ញាតក្ដី ដោយ​ពួកគាត់​បានលួចលាក់ព្រមព្រៀងគ្នា។​ ប៉ុន្ដែពេលខ្លះកូននោះសម្រាលមក ​ក៏​មា​នការ​ខ្វែង​គំនិតគ្នា ដោយអ្នកពពោះនោះ​ មិនព្រមប្រគល់កូននោះ​ ឲ្យគេក៏មាន ខណៈច្បាប់នេះ​នឹង​មានចែងត្រង់​ចំណុច​នេះ​ដូចគ្នា។

សូមបញ្ជាក់ថា ច្បាប់ស្ដីពីការពពោះជំនួសនេះ ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ការពារ​ផល​ប្រយោជន៍​ស្ដ្រីកម្ពុជា។ ​ច្បាប់នេះ​ត្រូវបានរៀបចំសេចក្ដីព្រាងរួចរាល់ហើយ ប៉ុន្ដែមិនទាន់​ត្រូវ​គេ​បង្ហាញ​ជា​សាធារណៈនៅឡើយទេ។ ​កន្លងទៅ​សមត្ថកិច្ចក៏បានឃាត់ខ្លួនស្ដ្រីខ្មែរប៉ុន្មាន នាក់ផងដែរ​ ពាក់ព័ន្ធ​ការធ្វើសកម្មភាព​ពពោះជំនួសនេះ ​ដោយ​ភាគី​ច្រើន​ជា​កូន​របស់​ជនជាតិ​បរទេស៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm