ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា

2026/04/23 09:42:35 pm        130

ប្រព័ន្ធលូបង្ហូរទឹក គឺជាផ្នែកដ៏សំខាន់ដែលអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទាំងអស់ ត្រូវ​ចាំ​បាច់​គិត​គូរ​យក​ចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅមុនរដូវវស្សាចូលមកដល់។

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ៧មករា និង​ការិយាល័យ​សាធារណៈ​ការ ​ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ចេញរថយន្ត​ជា​ច្រើន​គ្រឿង ​ចុះកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកមួយខ្សែនៅលើផ្លូវលេខ១៨២ ទល់មុខផ្សារអូរឫស្សី ស្ថិត​​ក្នុងសង្កាត់បឹងព្រលឹត ដែលជាប្រព័ន្ធលូមេអាទិភាពសំខាន់មួយក្នុងមូលដ្ឋាន ដែល​បាន​ដើរ​តួនាទី​សំខាន់​បម្រើដល់ការបង្ហូរទឹកជាចាំបាច់។

លោកប៉ែន ធឿន ប្រធានការិយាល័យសាធារណៈការខណ្ឌ៧មករាបានឲ្យដឹងថា អាជ្ញាធរខណ្ឌ បាន​ចាប់​ផ្តើមអនុវត្តន៍ការកាយ និងស្តារប្រព័ន្ធលូអាទិភាពខាងលើនេះ មានលូមុខកាត់៨តឹក ប្រវែង​ជិត ៦០០ម៉ែត្រ គិតចាប់ពីផ្លូវលេខ១៦១ ដល់ផ្លូវលេខ៩៣ ដែលមានពលរដ្ឋរស់នៅ និង​កំពុងប្រើប្រាស់លើដងផ្លូវខាងលើប្រមាណ៦៨០គ្រួសារ។

ចំពោះកិច្ចការងារកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកនេះ អាជ្ញាធរទាំង១៤ខណ្ឌ នៅទូទាំង​រាជ​ធានី​ភ្នំពេញ ​ក៏បាននឹងកំពុងយកចិត្តទុកដាក់ផងដែរ ក្នុងការធានា​ឲ្យ​ប្រព័ន្ធ​លូ​តូច​ធំ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ អាចហូរទឹកបានដោយមិនមានការរាំងស្ទះ បង្កឡើងដោយឧបសគ្គណាមួយ ដូចជាកាក​សំណល់ ​ឬសំរាមនានា ដើម្បីបញ្ចៀសការជន់លិច ក្នុងពេលដែល​រដូវ​វស្សា​កាន់​តែ​កៀក​គិត​មក​ដល់​៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm