អ៊ីរ៉ង់ចោទបារ៉ែន កាតា គូវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីតថា បានសមគំនិតជាមួយអាមេរិក

2026/04/23 10:04:39 pm        95

លោក Amir-Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបន្តប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ប្រទេសបារ៉ែន កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីរៀបចំផែនការ រៀបចំ និងធ្វើការវាយប្រហារយោធាខុសច្បាប់ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមនេះ។

លោកបានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) និងក្រុមប្រឹក្សាសន្តិសុខថា៖«ដោយផ្អែកលើការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពួកគេបានរកឃើញថា អ្នកឈ្លានពាន គឺសហរដ្ឋអាមេរិក បានបន្តប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ព្រះរាជាណាចក្របារ៉ែន សម្រាប់ការរៀបចំផែនការ ត្រៀមខ្លួន បំពាក់អាវុធ និងធ្វើការវាយប្រហារយោធាខុសច្បាប់ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»។

ការចោទប្រកាន់ស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងលិខិតចំនួន ៤ ផ្សេងទៀត ដែលផ្ញើទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា គូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។

នៅក្នុងលិខិតទាក់ទងនឹងអេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ក៏បានចោទប្រកាន់អារ៉ាប់រួមពីបទជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការឈ្លានពាននេះផងដែរ ដោយមានការអះអាងថា យន្តហោះចម្បាំង Mirage មួយគ្រឿងរបស់កងទ័ពអាកាសអារ៉ាប់រួម យានដ្រូន Akinci មួយគ្រឿង និងយន្តហោះចម្បាំង F-16 មួយគ្រឿង បានរំលោភលើដែនអាកាសរបស់អ៊ីរ៉ង់ ដោយវាយប្រហារគោលដៅនៅក្នុងច្រកសមុទ្រហ័រមូស និងនៅលើកោះនានា ក្នុងនោះមាន Qeshm, Abu Musa និងក្រុមកោះ Greater and Lesser Tunbs៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm