ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន កើត ឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងរបួសចំនួន ១០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៩នាក់ និងរបួសស្រាលចំនួន ១នាក់ ។
គ្រោះថ្នាក់ចរាចរណ៍ កើត នៅរាជធានី-ខេត្កចំនួន ៥មានដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ និងរបួស ២នាក់ , កំពត របួស ១នាក់ , ភ្នំពេញ របួស ១នាក់ រតនគីរី របួស ៥នាក់ និងខេត្តសៀមរាប ស្លាប់ ១នាក់ និងរបួស ១នាក់ ៕


