អ៊ីរ៉ង់ប្រាប់បេសកជនកូរ៉េខាងត្បូងថា «អ្នកឈ្លានពាន» ទទួលខុសត្រូវចំពោះផលវិបាកនៃសង្គ្រាម

2026/04/23 10:25:56 pm        170

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់បេសកជនពិសេសប្រទេសកូរ៉េខាងត្បូងថា ការទទួលខុសត្រូវចំពោះផលវិបាកនៃសង្គ្រាមស្ថិតនៅលើ «អ្នកឈ្លានពាន» ដោយនិយាយសំដៅទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមការបង្ហោះលើបណ្តាញ Telegram ដោយក្រសួងការបរទេសអ៊ីរ៉ង់ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែមេសា។

ក្រសួងបាននិយាយនៅក្នុងសាររបស់ខ្លួនថា បេសកជនលោក Chang Byung-ha បានជួបជាមួយលោក Araqchi នៅទីក្រុងតេអេរ៉ង់។ ក្នុងអំឡុងពេលជំនួប លោក Araqchi «បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ប្រទេសនានាក្នុងការប្រកាន់ជំហរច្បាស់លាស់និងម៉ឺងម៉ាត់ ក្នុងការថ្កោលទោសការឈ្លានពាននេះ និងឧក្រិដ្ឋកម្មដ៏ឃោរឃៅប្រឆាំងប្រជាជនអ៊ីរ៉ង់»។

ការបង្ហោះនេះ បាននិយាយថា លោក Araqchi បាននិយាយសំដៅទៅលើការឈ្លានពានដោយយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ថាជាមូលហេតុ និងជាប្រភពនៃភាពអសន្តិសុខដែលមានស្រាប់ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងនៅច្រកសមុទ្រ Hormuz។

អ៊ីរ៉ង់ បានរឹបអូសនាវាពីរគ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ ដោយរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើផ្លូវទឹកយុទ្ធសាស្ត្រ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងផ្អាកការរវាយប្រហារគ្មានកំណត់ ហើយគ្មានសញ្ញានៃការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ នោះទេ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm