អ៊ីរ៉ង់រឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz បន្ទាប់ពីសហរដ្ឋអាមេរិកបោះបង់ការវាយប្រហារថ្មី

2026/04/23 10:30:43 pm        130

អ៊ីរ៉ង់បានរឹបអូសនាវា ២គ្រឿង នៅក្នុងច្រកសមុទ្រ Hormuz ខណៈដែលប្រទេសនេះបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងបញ្ឈប់ការវាយប្រហារគ្មានពេលកំណត់ ដោយមិនមានសញ្ញានៃការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ។

ស្ថានភាពនៃបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលត្រូវផុតកំណត់នៅដើមសប្តាហ៍នេះ នៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់។ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីបានគំរាមកំហែងធ្វើប្រតិបត្តិការយោធាឡើងវិញ លោក Trump បានសម្រេចប្រកាសឯកតោភាគីកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងបន្តបទឈប់បាញ់ រហូតដល់ខ្លួនបានពិភាក្សាអំពីសំណើរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ២ខែ។

ប៉ុន្តែមន្ត្រីអ៊ីរ៉ង់មិនបានប្រាប់ថា ពួកគេបានយល់ព្រមលើការពន្យារបទឈប់បាញ់ណាមួយឡើយ ហើយបានរិះគន់ការសម្រេចចិត្តរបស់លោក Trump ក្នុងការបន្តបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រដោយកងទ័ពជើងទឹកអាមេរិក ដែលខ្លួនបានចាត់ទុកថា ជាវិធានការសង្គ្រាម។ ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាឈានមុខគេ លោក Mohammad Baqer Qalibaf បាននិយាយថា បទឈប់បាញ់ពេញលេញ គឺសមហេតុផលទៅបាន លុះត្រាតែការបិទផ្លូវនេះត្រូវបានដកចេញ។

លោក Qalibaf បានលើកឡើងតាមរយៈបណ្ដាញសង្គមថា ការបើកឡើងវិញ ចំពោះច្រកសមុទ្រ Hormuz ដ៏តូចចង្អៀត ដែលដឹកជញ្ជូន ១ភាគ៥ នៃពាណិជ្ជកម្មប្រេងរបស់ពិភពលោក មុនផ្ទុះសង្គ្រាម គឺមិនអាចទៅរួចឡើយ ប្រសិនបើមាន «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់» បែបនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm