ការធ្វើបច្ចុប្បន្នភាព NFIS ដើម្បីធានាដល់គ្រួសារ និងអាជីវកម្មឱ្យទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​សម​ស្រប

2026/04/23 11:01:54 pm        297

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិ​ស្តីពី​ការ​រួម​បញ្ចូល​ហិរញ្ញវត្ថុ (NFIS) ធានាដល់ បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និង​ប្រើ​ប្រាស់​សេវា​កម្ម​ហិរញ្ញវត្ថុសមស្រប ប្រកបដោយប្រសិទ្ធភាព គាំទ្រដល់កំណើន ប្រកបដោយចីរភាព។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើង​នៅក្នុ​ង​ពិធី​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការធ្វើបច្ចុប្បន្ន ភាពយុទ្ធសាស្ត្រជាតិ ស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) សម្រាប់​រយៈ​ពេល ​២០២៦-២០៣០ និងពិគ្រោះយោបល់ នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ នេះថា ក្នុង​រយៈពេលពីរទសវត្សរ៍កន្លងមកនេះ វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​បាន​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់មួយ គឺចាប់ផ្តើមផ្តោតលើការកសាងទំនុកចិត្តឡើងវិញនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយក​ម្ពុជាបានអភិវឌ្ឍន៍ប្រព័ន្ធដែលមាន ស្ថេរភាព និងគាំទ្រ​ដោយ​ការ​ច្នៃ​ប្រឌិត​ឌីជីថល​យ៉ាង​ឆាប់​រហ័ស​។

ដោយឡែកការធ្វើបច្ចុប្បន្នភាព NFIS បានឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជា ក្នុង​ការ​លើកកម្ពស់សេវាកម្ម ហិរញ្ញវត្ថុ ដែលមានលក្ខណៈរួមបញ្ចូលអាចចូលដំណើរការបាន និង​មាន​ទំនួល​ខុសត្រូវសម្រាប់ប្រជាជនកម្ពុជាទាំងអស់ បានឆ្លើយតប ទៅនឹងតម្រូវ​ការ​វិវត្ត​នៃ​សេដ្ឋកិច្ច ​និងសង្គម។ ការធ្វើបច្ចុប្បន្នភាព NFIS នឹងបន្តលើ​វឌ្ឍនភាព​ដែល​សម្រេច​បាន​ក្រោម​យុទ្ធ​សាស្ត្រ​មុន និងពង្រឹងបន្ថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីធានាថា បុគ្គល​ គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់ សេវាកម្ម​ហិរញ្ញ​វត្ថុ​សម​ស្រប​ប្រកប​ដោយ​ប្រសិទ្ធភាព ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព។

លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើក​ឡើង​ផង​ដែរ​ថា ​បច្ចុប្បន្ននេះពិភព លោកមិនទាន់មានភាពប្រាកដប្រជានៅឡើយដូចជា នៅមជ្ឈឹមបូព៌ា ពាណិជ្ជ​កម្ម​សកល ការឡើងអតិផរណា និងអំណាចទិញជាដើម បានកំពុងរងផលប៉ះពាល់ ក្នុង​នោះ​ស​ម្រាប់ប្រទេសកម្ពុជា ជុំវិញការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នឹងអាចមានផលជះដល់គ្រួសារ ក៏ដូចជាបុគ្គល អាចនឹងងាយរងគ្រោះបំផុតនៃការឡើងថ្លៃនេះ។ ប៉ុន្តែប្រទេស​កម្ពុជា​បាន​បង្ហាញ​ទៅ​ដល់​ប្រទេសផ្សេងៗក្នុងតំបន់ អំពីការធ្វើ បច្ចុប្បន្នភាពបរិយាបន្នហិរញ្ញវត្ថុ ដែលបាន​កំពុង​ដើរ​ទៅ​មុខ​ជានិច្ច។ ដូច្នេះការពង្រឹកលើវិស័យនេះគឺជាចំណុចសំខាន់មួយ តែវាមិនអាច ឆ្លើយតបបាន​គ្រប់​គ្រាន់​ទេ គឺទាមទារឱ្យរាជរដ្ឋាភិបាលគិតគូលើវិស័យផ្សេងៗទៀត ដើម្បីទប់នឹងវិបត្តិទាំងនេះ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​រួម​បញ្ចូលហិរញ្ញវត្ថុ (NFIS) ឆ្នាំ ២០១៩-២០២៥ លើកដំបូង ដែលមានគោល​បំណង​ក្នុង​ចំណោម​គោល​បំណងផ្សេងទៀត ដើម្បីបង្កើនការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ផ្លូវការពី ៥៩% ដល់ ៧០% និងកាត់បន្ថយគម្លាត នៃការដកចេញពីហិរញ្ញវត្ថុសម្រាប់ស្ត្រីពី ២៧% ដល់ ១៣%។ កិច្ច​ខិតខំប្រឹងប្រែង ទាំងនេះ រួមចំណែកដល់ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm