ប្រទេសគូវ៉ែត បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបន្ធូរបន្ថយការរឹតត្បិតលើដែនសមុទ្រ ដោយអនុញ្ញាតឱ្យទូកនេសាទ និងទូកកម្សាន្តដំណើរការក្នុងអំឡុងពេលថ្ងៃ ចាប់ពីថ្ងៃសុក្រ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រ ខណៈកំពុងរក្សាសន្តិសុខ។
សេចក្តីសម្រេចនេះ អនុញ្ញាតឱ្យទូកធ្វើដំណើរចាប់ពីម៉ោង៦:០០នាទីព្រឹកដល់ម៉ោង ៦:០០នាទីល្ងាច ចាប់ពីថ្ងៃទី២៤ ខែមេសា បន្ទាប់ពីការវាយតម្លៃស្ថានភាពបច្ចុប្បន្ន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ។ អគ្គនាយកកងឆ្មាំល្បាតឆ្នេរ លោក Sheikh Mubarak Ali Al-Yousef បានជំរុញឱ្យអ្នកធ្វើដំណើរតាមសមុទ្រប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវផ្លូវនាវាចរណ៍ដែលបានកំណត់ និងជៀសវាងការចូលទៅជិតទីតាំងផលិតប្រេង និងកន្លែងសំខាន់ៗផ្សេងទៀត។
ប្រទេសគូវ៉ែត បានរឹតត្បិតវិធានការសន្តិសុខ និងដែនសមុទ្រក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ជំរុញឱ្យមានសកម្មភាពសងសឹកពីប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ដែលកំណត់គោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅទូទាំងតំបន់ឈូងសមុទ្រ រួមទាំងនៅប្រទេសគូវ៉ែត។

