ខេត្តកណ្តាល ​នឹង​រៀបចំ​ទីតាំង​អគារ​មួយ​ចំនួន​នៅ​ស្រុក​កោះធំ ​ជា​មន្ទីរពេទ្យ​ព្យាបាល​កូ​វីដ​-១៩

2021/04/27 09:59:58 am        231

កណ្ដាល​ ៖ នៅ​ថ្ងៃទី​១៧ ខែមីនា ​ម្សិលមិញ​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក​ និង​ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ត្រួតពិនិត្យ​និង​ជួយ​រៀបចំ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ និង​ កន្លែង​ច​ត្តា​ឡី​ស័ក​ សម្រាប់​អ្នកមាន​ហានិភ័យ​ខ្ពស់​ឆ្លង​កូ​វីដ​១៩ ​នៅ​តំបន់​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល​។


ដើម្បី​ស្តារ​ស្ថានភាព​ការ​រាតត្បាត​កូ​វីដ​១៩​ នៅ​តំបន់​ជ្រៃ​ធំ​នោះ​អោយ​មាន​ភាពល្អ​ប្រសើរឡើង​វិញ ​និង​ឆ្លើយតប​សំណើរ​ពី​អាជ្ញាធរខេត្ត ​កណ្តាល នៅពេលនេះ ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ផ្តល់​ការ​គាំទ្រ​ជួយ​រៀបចំ​វិធានការ​ដើម្បី​គ្រប់គ្រង​ទីតាំង​ និង​ប្រែក្លាយ​ទីតាំង​អាគារ​មួយ​ចំនួន​ធ្វើជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ និង​កន្លែង​ច​ត្តា​ឡី​ស័ក​ សម្រាប់​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​ នៅ​តំបន់​ជ្រៃ​ធំ​។

តាម​ការបញ្ជាក់​បន្ថែម​ពី​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​ BTV​ នៅ​ថ្ងៃទី​១៨​ ខែមីនា​នេះ​ថា នៅ​ក្នុង​ចុះ​ជួយ​ផ្តល់​ពិសោធន៍​ និង​ផ្តល់​បច្ចេកទេស​រៀបចំ​ម​ន្ទីរ​ពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​របស់​ឧត្ត​ម​សេនីយ៍ ​ឯក​ហ៊ុន ម៉ា​ណែ​ត ​នាពេលនេះ គឺ​យើង​បានសម្រេច​ខ្ចី​អាគារ​កាស៊ីណូ​យុង​ជីន​ ដែល​អាច​ផ្ទុក​មនុស្ស​ស្នា​ក់​ជាង​២០០​នាក់​នោះ ធ្វើជា​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​បណ្តោះ​អាសន្ន​នៅ​តំបន់​ជ្រៃ​ធំ នៃ​ស្រុក​កោះធំ​។


ឯកឧត្តម គីម រិទ្ធី បញ្ជាក់ថា បើ​ពិនិត្យ​ស្ថានភាព​ជារួម បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ភូមិ​ចំនួន​បី​សរុប​ចំនួន​ជាង​១០២៥​គ្រួសារ​នៅ​ក្នុង​តំបន់​ជ្រៃ​ធំ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​ នោះ​មិន​មាន​នរណាម្នាក់​នៅក្នុង​មូលដ្ឋាន​នោះ មាន​ឆ្លង​មេរោគ​កូ​វីដ​១៩​នោះទេ ពោល​គឺ​មាន​ឆ្លង​តែ​នៅ​ក្នុង​អាគារ​កាស៊ីណូ​ក្នុង​តំបន់​នោះ​តែប៉ុណ្ណោះ​។


ដើម្បី​ទប់ស្កាត់​កុំអោយ​កូ​វីដ​១៩​នេះ​រាតត្បាត​បន្ត​ចេញមក​ខាងក្រៅ ​នៅពេលនេះ ​អាជ្ញាធរ ​បានសម្រេច​បិទ​បណ្តោះអាសន្ន​កាស៊ីណូ​ចំនួន​៦​ទីតាំង និង​បាន​យក​អាគារ​កាស៊ីណូ​ទាំងអស់នោះ ​ទៅធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក​ទៅលើ​បណ្តា​បុគ្គលិក ​និង​អ្នក​ពាក់ព័ន្ធ​ចូលក្នុង​កាស៊ីណូ​នោះ​ ដោយឡែក​សម្រាប់​អាជីវកម្ម​តូចធំ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ជ្រៃ​ធំ​នោះ ត្រូវ​បាន​អាជ្ញាធរ​ក៏បាន​ស្នើ​អោយ​បិទ​បណ្តោះអាសន្ន ​ហើយ​សម្រាប់​ចរាចរណ៍​ធ្វើដំណើរ​វិញ គឺ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​តំបន់​នោះ​គឺ​អនុញ្ញាត​ធ្វើដំណើរ​ធម្មតា​ តែ​ជនបរទេស​វិញ​គឺ​បាន​ហាម​ធ្វើដំណើរ​ជា​បណ្តោះ​អាសន្ន​សិន​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨​ខែមីនា​នេះ ​នៅ​ខេត្តកណ្តាល​ មាន​ករណី​ឆ្លង​ថ្មី​កូ​វីដ​១៩​ ចំនួន​២១​នាក់​ បន្ថែមទៀត ​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុម្ភៈ នៅ​ស្រុក​កោះធំ មាន​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩​ ចំនួន​១៧៧​នាក់​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm