វិសាខា ចំណេញ ៣គ្រាប់ មុនធ្វើដំណើរទៅជួប ISI កាត់ក្ដីក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup 2025/26

2026/04/23 04:23:58 pm        129

ក្រុមវិសាខា បានចំណេញ ៣គ្រាប់ក្នុងដៃ ក្រោយជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ដែល​បានយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-០ កាលពីរាត្រីថ្ងៃពុធកន្លងទៅ មុន​ជំនួប​កាត់​សេចក្ដី​ជើង​ទី២ នៅទឹកដីក្រុមដំរីជ័យ នាសប្ដាហ៍ក្រោយ។

ជំនួបនៅ​កីឡដ្ឋានវិសាខា ដែលមានអ្នកទស្សនាជាង ៤ពាន់នាក់នេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បាន​បើក​ការ​នាំមុខ ២-០ ដែលគ្រាប់ទី១ ដោយបានដោយប្រធានក្រុម Jahodinskis Viitalijs ​នៅ​នាទី​២២ និងគ្រាប់ទី២ ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯង(Own Goal) ពីខ្សែការពារ Sonokuke Onda ​នៅនាទី៤៥+៤ មុនចូលវគ្គទី២ វិសាខា បន្ថែម ១គ្រាប់ទៀត ដោយខ្សែ​បម្រើ​ទើប​ប្ដូរ​ចូល​បាន ៣៦វិនាទី ឡេង ណូរ៉ា នៅនាទី៦៥។

លទ្ធផលនេះ បានផ្ដល់ផលចំណេញច្រើនសម្រាប់អតីតក្រុមជើងឯក ៣សម័យវិសាខា និង​ជា​សម្ពាធ​មួយ​ដ៏ធំ សម្រាប់ក្រុម ISI ដង្កោសែនជ័យ មុនពួកគេត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា វិញ​ម្ដង ​នាថ្ងៃទី២៩ ខែមេសាខាងមុខ នៅតំបន់វេងស្រេង ។ យ៉ាងណាគេរំពឹងការប្រកួតជើងទី២ ដើម្បី​កាត់​សេចក្ដីក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រវាងក្រុមទាំងពីរ នឹង​ផ្ដល់នូវភាពជក់ចិត្តកាន់តែខ្លាំង ពិសេសក្រុម​ម្ចាស់​ផ្ទះ ​ISI ​ដែល​នឹង​ត្រូវ​សម្រុក​គ្រាប់​បាល់​តាម​ដែល​អាច​ធ្វើបាន ដើម្បីមានឱកាសបង្កើតកំណត់ត្រាថ្មីសម្រាប់ក្លិបបន្ថែមទៀត។ រីឯវិសាខា ក៏​នឹង​ព្យាយាម ​ដើម្បីក្រសោបឱកាសទៅប្រជែងពាននេះផងដែរ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

Manchester City ឡើងកំពូលតារាងវិញខណៈ Burnley ត្រូវកាត់ចេញ
2026/04/23 04:46:31 pm        1
លោក McConkey ថា កូនក្រុមធ្វើបានល្អ ទោះលទ្ធផលមិនតាមការចង់បាន
2026/04/23 04:35:51 pm        1
វិសាខា ចំណេញ ៣គ្រាប់ មុនធ្វើដំណើរទៅជួប ISI កាត់ក្ដីក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup 2025/26
2026/04/23 04:23:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លីបង់ ត្រៀមជួបអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំការបន្តបទឈប់បាញ់

2026/04/23 05:42:29 pm
​ចក្រភពអង់គ្លេសនឹងបង់ប្រាក់ឲ្យបារាំងរហូតដល់៨៩២លានដុល្លារក្នុងកិច្ចព្រមព្រៀងទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍
2026/04/23 05:40:26 pm
​រូបសំណាកនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធទម្ងន់ ៨តោ នត្រូវបានដាក់តម្កល់លើផ្លូវជាតិលេខ៧
2026/04/23 05:28:12 pm
​មូលនិធិសកល គាំទ្រវិស័យសុខាភិបាលកម្ពុជា ក្នុងការលុបបំបាត់ជំងឺ ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍
2026/04/23 05:22:53 pm
​ទួរគីបោះឆ្នោតដាក់បម្រាមមិនឲ្យប្រើបណ្ដាញសង្គម ចំពោះក្មេងមានអាយុក្រោម ១៥ឆ្នាំ
2026/04/23 05:18:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am