ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិកប្រាប់អ៊ីស្រាអែលថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ នឹងផុតកំណត់នៅថ្ងៃអាទិត្យ

2026/04/23 11:31:45 pm        54

សហរដ្ឋអាមេរិក បានប្រាប់អ៊ីស្រាអែលថា បទឈប់បាញ់ដែលត្រូវបានពន្យារថ្មីៗនេះជាមួយអ៊ីរ៉ង់ នឹងផុតកំណត់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។

កាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) ប្រព័ន្ធផ្សព្វផ្សាយសាធារណៈអ៊ីស្រាអែល KAN បានរាយការណ៍ថា មន្ត្រីអាមេរិកបានបញ្ជាក់ទៅកាន់ទីក្រុង Tel Aviv ថា រយៈពេលកំណត់ដាក់ដោយប្រធានាធិបតី លោក Donald Trump សម្រាប់ទីក្រុងតេអេរ៉ង់នោះ នឹងបញ្ចប់ក្នុងរង្វង់ប៉ុន្មានថ្ងៃខាងមុខ។

ដោយដកស្រង់ប្រភពការទូតដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រព័ន្ធផ្សព្វផ្សាយនេះបានឲ្យដឹងថា លោក Trump កំពុងស្វែងរកការឈានដល់ការយោគយល់ជាមួយអ៊ីរ៉ង់ ជាជាងពាក់ព័ន្ធក្នុងការចរចាដែលត្រូវបញ្ចប់ដោយបើកចំហ។

ប្រភពអ៊ីស្រាអែលក៏បានបង្ហើបឲ្យដឹងផងដែរថា ការទម្លាយភាពទាល់ច្រក នៅថ្ងៃអាទិត្យ ហាក់ដូចជាមិនអាចកើតមានឡើយ។ ជាមួយគ្នានេះ ពួកគេក៏បានពិពណ៌នាផងដែរ អំពីអ្វីដែលពួកគេហៅថា «ភាពច្របូកច្របល់» នៅក្នុងឥរិយាបថរបស់សហរដ្ឋអាមេរិក ដោយបានលើកឡើងថា ថ្មីៗនេះ ពួកគេបានដឹងពីចំណាត់ការរបស់លោក Trump តែតាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងការបង្ហោះរបស់លោក នៅលើបណ្ដាញសង្គមប៉ុណ្ណោះ។

បើយោងតាមសារព័ត៌មានដដែល បានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃពុធ មន្ត្រីសេតវិមានម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា បទឈប់បាញ់អាចមានរយៈពេលពី ៣ ទៅ ៥ថ្ងៃ ខណៈដែលប្រភពអ៊ីស្រាអែលបាននិយាយថា ស្ថានភាពនៅតែមិនច្បាស់លាស់ ហើយភាគច្រើនអាស្រ័យលើការសម្រេចចិត្តរបស់លោក Trump។ លោក Trump បានប្រកាសកាលថ្ងៃអង្គារ ពីការពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ បន្ទាប់ពីមានសំណើពីប្រទេសប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm