ក្រុមបាល់ទាត់ Manchester City បានបន្តដំណើរស្វែងរកជើងឯកលីគកំពូលអង់គ្លេសលើកទី ១១ របស់ខ្លួនជាមួយនឹងជ័យជំនះឡើងមកឈរលេខ ១ វិញ ខណៈ Burnley ត្រូវកាត់ចេញ។
ក្រុមរបស់លោក Pep Guardiola ចាប់ផ្តើមមានទម្រង់លេងល្អចំពេញ Arsenal ធ្លាក់ចុះទម្រង់លេងរបូតការនាំមុខដាច់ ៩ រហូតស្មើគ្នា។
ក្រុមរបស់លោក Pep Guardiola ដឹងច្បាស់ថា ជ័យជំនះនៅកីឡដ្ឋាន Turf Moor នឹងធានាបានកៅអីកំពូលតារាង ហើយជាក់ស្តែងពួកគេពិតជាធ្វើឱ្យខណៈគ្រាប់ជ័យជំនះ ១-០ សម្រេចបានដោយកីឡាករកំពុងនាំមុខក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលនេះ Erling Haaland តាំងពីនាទីទី ៥។
ជ័យជំនះជារឿងល្អសម្រាប់ City តែបរាជ័យបានធ្វើឱ្យ Burnley ធានាបានការកាត់ចេញពី Premier League ហើយបន្ទាប់ពី Wolverhampton។
ក្រោយ ៣៣ ប្រកួតនៅពេលនេះ Manchester City និង Arsenal កំពុងមាន ៧០ ពិន្ទុស្មើគ្នាតែ City នៅពីលើដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួតច្រើនជាង។
នៅសល់ ៥ ប្រកួតទៀត Manchester City ជួប៖ Everton(ក្រៅដី) Brentford(ក្នុងដី) Bournemouth(ក្រៅដី) Crystal Palace(ក្នុងដី) និង Aston Villa(ក្នុងដី)។
ចំណែក Arsenal ៥ ប្រកួតចុងក្រោយត្រូវជួប៖ Newcastle(ក្នុងដី) Fulham(ក្នុងដី) West Ham(ក្រៅដី) Burnley(ក្នុងដី) និង Crystal Palace(ក្រៅដី)៕ អត្ថបទ៖នាង សុភាវុធ