ប្រជាជនជាង ១.០០០នាក់ ត្រូវបានជំរុញឲ្យជម្លៀស ខណៈចំហេះព្រៃរាលដាលនៅភាគឦសានជប៉ុន

2026/04/23 11:53:46 pm        42

ចំហេះព្រៃបានឆាបឆេះឡើងកាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នៅទីតាំង ២កន្លែង ក្នុងទីក្រុងតែមួយ ក្នុងខេត្ត Iwate ភាគឦសាននៃប្រទេសជប៉ុន ដែលជំរុញឲ្យអាជ្ញាធរមូលដ្ឋានប្រាប់ប្រជាជនជាង ១.០០០នាក់ជម្លៀសចេញ ខណៈពេលដែលស្នើសុំជំនួយពីកងកម្លាំងស្វ័យការពារ ដើម្បីទប់ទល់នឹងអណ្តាតភ្លើងទាំងនេះ។

ចំហេះដំបូងបានកើតមានឡើងនៅក្នុងតំបន់ Kozuchi នៃទីក្រុង Otsuchi នៅម៉ោងប្រហែល ១:៥០រសៀល ម៉ោងក្នុងស្រុក ដោយឆេះរាលដាលដល់អគារជាច្រើនខ្នង និងព្រៃឈើនៅក្បែរនោះ។

ហើយបើយោងតាមនគរបាល និងប្រភពផ្សេងទៀត បានឲ្យដឹងថា នៅចម្ងាយប្រហែល ១០គីឡូម៉ែត្រ ចំហេះមួយទៀត បានឆាបឆេះឡើងនាពេលរសៀល នៅតំបន់ភ្នំនៃតំបន់ Kirikiri។

ទីក្រុងនេះបានណែនាំមនុស្សសរុបចំនួន ១.០៧៧នាក់ មកពី ៥៦៦គ្រួសារ ដែលរស់នៅក្បែរចំហេះទី២ ឲ្យជម្លៀសចេញ។ យ៉ាងណាក្ដី មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ដោយសារចំហេះព្រៃទាំង២ នេះនោះទេ។ 

ស្ថាប័នអង្កេតអាកាសធាតុ ក្នុងស្រុក បានព្រមានអំពីការមានខ្យល់ស្ងួត និងខ្យល់បក់ខ្លាំង នៅទីក្រុង Otsuchi៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm