ក្រុមហ៊ុន Xpeng Inc របស់ប្រទេសចិនអាចនឹងចែកចាយរថយន្តហោះនៅឆ្នាំ២០២៧ខាងមុខ

2026/04/23 11:56:23 pm        59

ក្រុមហ៊ុន Xpeng Inc ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះថា ក្រុមហ៊ុននេះអាចនឹងចែកចាយរថយន្តហោះ Flying cars នៅឆ្នាំ២០២៧ខាងមុខ ដែលជាការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ។

លោក Brian Gu ប្រធានក្រុមហ៊ុន Xpeng Inc បានឱ្យដឹងថា ក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់ប្រទេសអាល្លឺម៉ង់ក្នុងគម្រោងផលិតរថយន្តហោះ Flying cars នេះឡើង ហើយក្រុមហ៊ុនរំពឹងថា នឹងបោះទុនវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៦០០ពាន់លានដុល្លារអាមេរិកក្នុងគម្រោងនេះ ។

 លោក Brian Gu បានបញ្ជាក់ថា ក្រុមហ៊ុន Xpeng Inc បានទទួលការបញ្ជាទិញរថយន្តហោះ Flying cars ប្រមាណជាង៧០០០គ្រឿង ដែលភាគច្រើននៃការបញ្ជាទិញនោះគឺជាអតិថិជននៅក្នុងប្រទេសចិន ជាទីដែលមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការចែកចាយ និងផ្តល់សេវាកម្មផ្សេងទៀតដល់អតិថិជន ។

ក្រុមហ៊ុន Xpeng Inc នឹងចាប់ផ្តើមសាកល្បងរថយន្តឈ្នួលគ្មានមនុស្សបើកបរ Robotaxi នៅទីក្រុង ក្វាងចូវ ភាគខាងត្បូងប្រទេសចិននៅឆ្នាំ២០២៦នេះ ហើយនៅឆ្នាំ២០២៧ខាងមុខ ក្រុមហ៊ុននឹងចាប់សាកល្បងជាមួយដៃគូនៅជុំវិញពិភពលោក ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm