លោក Abbas Awad កំពុងជួបប្រទះបញ្ហាប្រឈមក្នុងការស្វែងរកថ្នាំនៅក្នុងភូមិរបស់ខ្លួន នៅខាងក្រៅរដ្ឋធានីស៊ូដង់។ ប៉ុន្តែចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់មក វាកាន់តែពិបាកថែមុទៀត។ តម្លៃបានកើនឡើងខ្ពស់ ហើយឱសថស្ថានជាច្រើននៅក្នុងតំបន់នោះ អស់ស្តុក។

សង្គ្រាមចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា មានផលប៉ះពាល់យ៉ាងធំធេង រួមទាំងលើប្រទេសដែលរងការបំផ្លិចបំផ្លាញដោយជម្លោះផ្ទាល់ខ្លួនផងដែរ។
បន្ទាប់ពីសង្គ្រាមរយៈពេលបីឆ្នាំនៅស៊ូដង់ គ្លីនិកសុខភាពសាធារណៈមួយ នៅក្នុងភូមិ Qoz Nafisa ក្នុងរដ្ឋ Khartoum កំពុងតស៊ូដើម្បីគាំទ្រមនុស្សរាប់ពាន់នាក់ ដូចជាលោក Awad មានអាយុ ៦២ ឆ្នាំ ហើយនោះ។
លោកបាននិយាយថា លោកបានទិញថ្នាំទុកសម្រាប់ជំងឺដក់ទឹកក្នុងភ្នែក ដោយព្រួយបារម្ភថា លោកនឹងមិនអាចរកបន្ថែមបាន ឬមានលទ្ធភាពទិញវា នៅពេលដែលលោកមានជំងឺនេះ។ លោកបាននិយាយថា លុយកាក់ គឺជាបញ្ហាមួយរួចទៅហើយ ដោយសារតែសង្គ្រាមនៅក្នុងស្រុក៕
