បាល់ទាត់៖ ក្រុមដែលមានគ្នាតែ ១០នាក់ញញួរធំ West Ham បានទប់ស្មើលទ្ធផល ១-១ ក្នុងទឹកដីរបស់ខ្លួនពេលទទួលភ្ញៀវបារាំង Olympique Lyon នៅវគ្គ ៨ក្រុមចុងក្រោយជើងទី១ UEFA Europa League។ ក្រុមរបស់លោក David Moyes នៅសល់គ្នាតែដប់នៅចុងវគ្គទី១ បន្ទាប់ពីខ្សែការពារឆ្វេង Aaron Cresswell ទទួលបានកាតក្រហមនៅនាទីទី៤៥+៣។

យ៉ាងណាក្តីទោះមានគ្នាតែ ១០នាក់ West Ham បែជារកគ្រាប់នាំមុខមុននៅនាទីទី៥២ ដោយ Jarrod Bowen។ តែការនាំមុខនេះមុខនេះបានត្រឹម ១៤នាទីប៉ុណ្ណោះ Lyon ក៏តាមស្មើវិញនៅនាទីទី៦៦ ដោយ Tanguy Ndombele។ សូមបញ្ជាក់ថា West Ham ខកខានឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយនៅក្របខណ្ឌអឺរ៉ុបតាំងពីឆ្នាំ១៩៨១ ដែលចាញ់ Dynamo Tblisi។ ងាកមក Barcelona ដែលកំពុងមានទំរង់លេងល្អនោះ មិនអាចរកជ័យជំនះនៅទឹកដីអាល្លឺម៉ង់របស់ Frankfurt បានឡើយបានត្រឹមស្មើគ្នា ១-១។
Frankfurt បើកការនាំមុខមុននៅនាទីទី៤៨ ដោយ Ansgar Knauff តែ Ferran Torres ក៏តាមស្មើវិញនៅនាទីទី៦៦។
លទ្ធផលនេះមានន័យថា Barcelona បន្តលេងមិនចាញ់សោះ ២២ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xavi Hernandez និងសង្ឃឹមថាអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនអាចយកឈ្នះនៅជើងទី២ ក្នុងទឹកដីរបស់ខ្លួនថ្ងៃព្រហស្បត៍សប្តាហ៍ក្រោយ។ លទ្ធផលផ្សេងទៀត RB Leipzig ១-១ Atalanta និង Sporting Braga ១-០ Rangers៕
អត្ថបទ៖នាង សុភាវុធ