អ៊ីស្រាអែល និងលីបង់ ត្រៀមរៀបចំកិច្ចចរចាជុំថ្មីមួយនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ ២៣ មេសានេះ ក្នុងអំឡុងពេលនោះ ទីក្រុងបេរូតមានគម្រោងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ដែលបទឈប់បាញ់កំពុងអនុវត្តនោះ នឹងផុតកំណត់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
អ៊ីស្រាអែលបាននិយាយមុនពេលកិច្ចចរចាថា ខ្លួនពុំមាន "ការខ្វែងគំនិតធ្ងន់ធ្ងរ" ជាមួយលីបង់ទេ ដោយអំពាវនាវឱ្យ "ធ្វើការរួមគ្នា" ប្រឆាំងនឹងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលអវត្តមាន និងប្រឆាំងនឹងការចរចានេះ ។
ប្រទេសទាំងពីរ ដែលបានធ្វើសង្គ្រាមជាផ្លូវការអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានធ្វើកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៤ ខែមេសា ២០២៦នេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងការប៉ុនប៉ងបញ្ចប់សង្គ្រាមជាងប្រាំមួយសប្តាហ៍រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។

សហរដ្ឋអាមេរិកបានប្រកាសបទឈប់បាញ់រយៈពេល ១០ ថ្ងៃភ្លាមៗបន្ទាប់ពីកិច្ចប្រជុំលើកដំបូង ហើយនឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។
យោងតាមក្រុមអាជ្ញាធរលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.៤៥៤ នាក់ និងបានធ្វើឱ្យមនុស្សមួយលាននាក់ភៀសខ្លួនចេញពីទីលំនៅចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។
ដូចនៅក្នុងជុំមុនៗដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Yechiel Leiter និងឯកអគ្គរដ្ឋទូតលីបង់ លោកស្រី Nada Hamadeh Moawad ឲ្យមកជួបជុំគ្នា នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីបង់ លោក Michel Issa៕


