ប្រទេសលីបង់ និងអ៊ីស្រាអែល ត្រូវបានកំណត់ឲ្យចាប់ផ្តើមចរចាផ្ទាល់លើកទី ២ នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា និងផែនការសម្រាប់ការចរចានាពេលអនាគតរវាងប្រទេសជិតខាងទាំងពីរ ដែលមានប្រវត្តិដ៏យូរនៃទំនាក់ទំនងអរិភាព។
កិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Hamadeh Moawad និងសមភាគីអ៊ីស្រាអែល លោក Yechiel Leiter គឺជាលើកទី២ រវាងអ្នកការទូតទាំងពីរ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានធ្វើកិច្ចចរចាផ្ទាល់លើកដំបូងបែបនេះរវាងប្រទេសទាំងពីរ ក្នុងរយៈពេលបីទសវត្សរ៍។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃពុធថា ទំនាក់ទំនងកំពុងដំណើរការដើម្បីបន្តបទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោក Aoun បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលចេញផ្សាយដោយការិយាល័យរបស់លោកថា
លោកស្រី Hamadeh នឹងដាក់ចេញនូវការបន្តបទឈប់បាញ់អំឡុងពេលកិច្ចប្រជុំ និងស្នើសុំឲ្យបញ្ចប់ការរុះរើផ្ទះរបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងភូមិ និងទីប្រជុំជនដែលកាន់កាប់ដោយអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមចុងក្រោយបានផ្ទុះឡើង នៅថ្ងៃទី ០២ ខែមីនា៕
