ស្លូវ៉ាគីបាននិយាយថា ខ្លួនកំពុងទទួលបានប្រេងពីរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានជួសជុលបំពង់បង្ហូរប្រេង Druzhba ដែលត្រូវបានខូចខាតពីការរវាយប្រហាររបស់រុស្ស៊ី កាលពីខែមករា។
បំពង់បង្ហូរប្រេងនេះ គឺស្ថិតនៅចំកណ្តាលនៃការប្រឈមមុខដាក់គ្នារវាងអ៊ុយក្រែន សហភាពអឺរ៉ុប ក៏ដូចជាហុងគ្រី និងស្លូវ៉ាគី ដែលនៅតែនាំចូលប្រេងពីរុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេងនេះ ទោះបីជារុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ក៏ដោយ។
ទីក្រុងគីវ បាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនបានចាប់ផ្តើមបូមប្រេងឡើងវិញ ទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី បន្ទាប់ពីបំពង់បង្ហូរប្រេងនេះត្រូវជួសជុលរួចរាល់ ខណៈដែលសហភាពអឺរ៉ុប បានផ្តល់ភ្លើងខៀវ ដើម្បីទប់ស្កាត់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ (១០៦ ពាន់លានដុល្លារ) សម្រាប់ទីក្រុងគីវ ដែលត្រូវបានរារាំងដោយមេដឹកនាំជាតិនិយមដែលជិតចប់អាណត្តិរបស់ប្រទេសហុងគ្រី លោក Viktor Orban៕

